ថ្នាំ​លើសឈាម៤ប្រភេទ​អាច​បង្ក​ឲ្យ​កើតជំងឺ​មហារីក​បាន​ ​ក្រសួង​ប្រកាស​ប្រមូល​ត្រឡប់មកវិញ​

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​ទាក់ទង​មក​ក្រសួង​ ​ប្រសិនបើ​ប្រទះឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ឈ្មោះ​ ​Losartan​ ​ដែល​ថ្នាំ​នេះ​តម្រូវឲ្យ​ប្រមូល​ពីទី​ផ្សារ​វិញ​ ​ព្រោះតែ​វា​មាន​ផ្ទុក​សារជាតិ​គីមី​ ​NMBA​ ​លើសកម្រិត​ស្តង់ដារ​ដែល​ច្បាប់​បាន​អនុញ្ញាត​ ​និង​អាច​បង្ក​ឲ្យ​មាន​ជំងឺមហារីក​។

​ថ្នាំ​លើស​សម្ពាធ​ឈាម​ទាំងបួន​ប្រភេទ​នោះ​រួមមាន​ ​HYPERTEN​ ​Tablet​,​ ​Losagen​ ​Tablet​,​ ​LOSARTAS​ ​Tablet​,​ ​LANZAAR​ ​Tablet​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ថ្នាំ​ទាំងនេះ​ ​ពុំ​មាន​ចុះបញ្ជី​ការ​នៅ​ប្រទេស​កម្ពុជា​ឡើយ​ ​តែ​យ៉ាងណា​ ​បើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ ​សូម​ទាក់ទង​មកកាន់​ទូរស័ព្ទ​លេខ​ ​011​ ​574​ ​787​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close