៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មី ស្លាប់៥២នាក់ របួស១៨៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន១០៩លើក ដោយក្នុងនោះបណ្តាលឲ្យស្លាប់ចំនួន៥២នាក់ របួសធ្ងន់១៣៦នាក់ និងរបួសស្រាល៤៧នាក់។ ចំនួននេះ បើប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើងចំនួន២០នាក់។
បើតាមរបាយការណ៍ ក្នុងចំណោមគ្រោះថ្នាក់ទាំង១០៩លើកនេះ គ្រោះថ្នាក់ដោយម៉ូតូនិងម៉ូតូចំនួន៣១លើក, ម៉ូតូនិងរថយន្តតូច៣៨លើក, ម៉ូតូនិងរថយន្តធំ៣លើក, ម៉ូតូដួលខ្លួនឯង៧លើក, ម៉ូតូនិងផ្សេងៗ១២លើក, ម៉ូតូនិងថ្មើរជើង៤លើក, រថយន្តតូចនិងរថយន្តតូច៤លើក, រថយន្តតូចក្រឡាប់១លើក, រថយន្តតូចនិងរថយន្តធំ២លើក, រថយន្តតូចនិងថ្មើរជើង២លើក, រថយន្តតូចនិងផ្សេងៗ៣លើក, រថយន្តធំបុករបាំងផ្លូវ១លើក និងគោយន្តករឡាប់១លើក។
ចំណែករាជធានី-ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេ មានខេត្តកំពង់ឆ្នាំង៦លើក ស្លាប់៦នាក់ របួស៨នាក់, កំពង់ស្ពឺ ៣លើក ស្លាប់៥នាក់, កណ្តាល៤លើក ស្លាប់៤នាក់ របួស១០នាក់, ត្បូងឃ្មុំ២លើក ស្លាប់៤នាក់ របួស២នាក់, ភ្នំពេញ១៧លើក ស្លាប់៤នាក់ របួស២០នាក់, ពោធិ៍សាត់១២លើក ស្លាប់៣នាក់ របួស២២នាក់, ក្រចេះ៤លើក ស្លាប់៣នាក់ របួស៦នាក់ និងបន្ទាយមានជ័យ៣លើក ស្លាប់២នាក់ របួស៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។