ចាប់ពី​ថ្ងៃស្អែក​ ​សីតុណ្ហភាព​អាច​នឹង​ឡើង​ចន្លោះ​ពី​ ​៣៧​-​៤០អង្សា​សេ​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​បាន​ឲ្យដឹង​ថា​ ​ចាប់ពី​ថ្ងៃទី១៩​ ​ខែមេសា​ ​ទៅ​ ​ឥទ្ធិពល​ ​នៃ​ជ្រលង​សម្ពាធ​ទាប​ ​នឹង​ចុះ​ខ្សោយ​ ​ដោយ​នឹង​ធ្វើឲ្យ​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀងកក់ខែ​ចុះ​ខ្សោយ​ ​និង​អាច​កន្លែង​ខ្លះ​ស្ទើរតែ​គ្មាន​ទាំងស្រុង​។​

​ដោយឡែក​សីតុណ្ហភាព​អតិបរិមា​ ​នឹង​បន្ត​កើនឡើង​ក្នុង​ចន្លោះ​ពី៣៧​ ​ទៅ៤០អង្សា​សេ​។​

​ជាមួយគ្នា​នេះ​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​ព្រោះ​រយៈពេល​អន្តរកាល​មិនទាន់​ឆ្លងផុត​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close