សម្តេច ហ៊ុន សែន ស្នើឲ្យពលរដ្ឋជិះឡានក្រុងអត់គិតលុយរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការវិលត្រឡប់មកពីស្រុកកំណើតវិញ
តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗកម្មករ កម្មការនី ជិះឡានក្រុងសាលារាជធានី ដែលផ្តល់សុវត្ថភាពក្នុងការធ្វើដំណើរផង និងបានសន្សំប្រាក់កាសថ្លៃឈ្នួលឡានផង។
សម្តេចបញ្ជាក់ថា ថ្ងៃទី១៨ មេសា នេះ គឺជាថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីអាចធ្វើដំណើរតាមឡានក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ។ សូមធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា។
ជាមួយគ្នាសម្តេចក៏ស្នើដល់តៃកុងឡាន ក៏ដូចជាអ្នកបេីកបរទូទៅ ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿនប្រជែងយកឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និងនៅលើផ្លូវកោង លើស្ពាន និងនៅទីប្រជុំជនដែលមានមនុស្សអ៊ូអរច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។