បោះឆ្នោតនៅឥណ្ឌូនេស៊ី បេក្ខភាពប្រធានាធិបតីទាំងពីររូបប្រកាសទទួលបានជ័យជំនៈដូចគ្នា
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អាចនឹងបន្តដឹកនាំប្រទេសនៅអាណាត្តិទីពីរជាបន្តទៀត ក្រោយ លទ្ធផលបណ្តោះអាសន្ន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៧ខែមេសា ឃើញថាលោក Joko Widodo នាំមុខ គូប្រជែង។
ជាមួយគ្នានោះ គណបក្សប្រឆាំងដឹកនាំដោយលោក Prabowo Subianto ក៏បានប្រកាសថា ខ្លួនទទួលបានជ័យជំនៈ ដោយមានសន្លឹកឆ្នោតសកលគ្រាំទ្រខ្ពស់ ។ ចំណុចទាំងនោះហើយ អាចនឹងមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ហើយតុលាការអាចនឹងចូលរួមនៅក្នុងការដោះស្រាយ។
វិវាទក្រោយការបោះឆ្នោត ពិបាកនឹងដោះស្រាយដោយសំឡេងគាំទ្រ បេក្ខភាពទាំងពីររូប ប្រហាក់ប្រហែលគ្នា ។ ស្ថានភាពអាចនឹងបញ្ចប់បានដូចកាលពីឆ្នាំ២០១៤ ដោយពេលនោះតុលាការបានចូលរួមដោះស្រាយ បញ្ហាប្រឈមមុខ។
តាលលទ្ធផល បណ្តោះអាសន្នលោក Widodo ទទួលបានសំឡេងគាំទ្រ៥៤ភាគរយនាំមុខគូប្រជែងលោក Prabowo ពី៧-១១ភាគរយ។ ប៉ុន្តែលោក Prabowo វិញនិយាយថា តាលលទ្ធផលស្ទងមតិ លោកទទួលបានសន្លឹកឆ្នោតចាប់ពី៥២-៥៤ភាគរយ។
ប្រធានាធិបតី វីដូដូ ក៏បានលើកឡើងផងដែរថា លទ្ធផលបោះឆ្នោត បង្ហាញឲ្យឃើញថាលោកទទួលបានជ័យជំនៈបន្តដឹកនាំប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី៤លើពិភពលោក ។ប៉ុន្តែលោកស្នើឲ្យអ្នកគាំទ្រ រងចាំការប្រកាសលទ្ធផលជាផ្លូវការពីគណៈកម្មការរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា ប្រជាជនឥណ្ឌូនេស៊ីប្រហែល១៩៣លាននាក់មានសិទ្ធិទៅបោះឆ្នោត។ ប្រទេសនេះ ប្រជាជនកាន់សាសនាមូស្លីមច្រើនបំផុតក្នុងពិភពលោក បានសម្រេចយកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ បោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន តែមួយថ្ងៃគត់ ។ លទ្ធផលជាផ្លូវការ គណៈកម្មការបោះឆ្នោត រំពឹងថា នឹងប្រកាសនៅខែឧសភា ឆ្នាំ២០១៩ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។