ប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ តវ៉ារឿងដីធ្លីនៅស្រុកព្រៃនប់
ក្រុមប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ កាលពីថ្ងៃទី១៨ ខែមេសា បាននាំគ្នាមកយកដើមឈើមកបាំងបិទផ្លូវជាតិលេខ 4 នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីតវ៉ាជាមួយនឹងការចុះអនុវត្តដីការបស់ តុលាការលើដី លោក ជុំ សាវុធ ស្ថិតនៅទីតាំងខាងលើ ។
ប៉ុន្តែដល់ម៉ោងប៉ុន្មានជិត៩ព្រឹក នគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់អោយធ្វើចរាចរណ៍ធម្មតាវិញហើយ ហើយក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែកគ្នាទៅវិញដែរ ។
បើតាមលោកមេឃុំបិតតាំង លោក មៀច ចាន់ អោយដឹងថានៅវេលាព្រឹកថ្ងៃទី១៨ ខែមេសាឆ្នាំ ២០១៩ តុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបានធ្វើការចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជា 300 គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោកជំុ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
រហូតមកដល់ម៉ោងប៉ុន្មានជា 10 ព្រឹកឃើញថាសកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណជា 90 ភាគរយហើយដោយមិនមានការចាប់ចងប្រជាពលរដ្ឋណាម្នាក់នោះទេ ។
លោកមេឃុំ បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋប្រមាណជាង 300 គ្រួសារនេះខ្លះមកពីសង្កាត់លេខ 1 ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្មនិងតំបន់មួយចំនួននៃស្រុកកំពង់សិលានៅខេត្តព្រះសីហនុ ក្រៅពីនេះគឺមានក្រុមប្រជាពលរដ្ឋខ្លះមកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរមានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ស្វាយរៀង។ពាក់ពន្ធ័និងការផ្ទុះការតវ៉ាពីសំណាក់ប្រជាពករដ្ធខាងនៅផ្កូវជាតិលេខ៤នេះ។
ខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកយន្តមីន អភិបាកខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩ដោយទូរសព្ឌ័ចូលលោកចេះឆ្លើយត្រឹមពាក្យអាឡូៗរួចក៏បិទទូរសព្ឌ័យ៉ាងលឿន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។