ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ​ ​គ្រោង​នឹង​ធ្វើ​នៅ​ខេត្តតាកែវ​

​សម្រាប់​ឆ្នាំ២០១៩នេះ​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​គេ​គ្រោង​នឹង​ប្រារព្ធ​ធ្វើឡើង​ ​នៅ​កីឡាដ្ឋាន​គិរីវង្ស​សុខ​សែន​ជ័យ​ ​ក្នុង​ភូមិ​ត្រពាំង​អង្គ​ ​សង្កាត់​រកា​រក្រៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​ ​នា​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ត្រូវ​នឹង​ថ្ងៃ៣រោច​ ​ខែ​ពិសាខ​។​

​គួរ​បញ្ជាក់​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​តែង​ប្រារព្ធ​ធ្វើ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ជា​រៀងរាល់​ឆ្នាំ​ ​នៅក្នុង​ខែ​ពិសាខ​ ​ឯ​វាល​ព្រះស្រែ​ ​ឬ​វាលមេរុ​ ​ស្ថិតនៅ​ខាងជើង​ព្រះបរមរាជវាំង​សព្វថ្ងៃ​ ​និង​ឆ្នាំ​ខ្លះ​ក៏​ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត​នានា​។​

​ព្រះរាជ​ពិធី​នេះ​ ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​សំ​ខាន់​ៗ​រួមមាន​ ​៖​
​១​.​ ​ប្រកាសប្រាប់​ដល់​ប្រជាកសិករ​ថា​ ​រដូវ​ធ្វើស្រែ​ចំការ​បាន​មកដល់​ហើយ​។​
​២​.​ ​ដើម្បី​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស​ ​អំពី​ការ​ទទួល​បាន​នូវ​ភោគផល​កសិកម្ម​ ​តាមរយៈ​ការ​បរិភោគ​របស់​គោឧសភរាជ​ ​និង​បួងសួង​សុំ​ទឹកភ្លៀង​។​
​៣​.​ ​ជា​ការ​ដឹងគុណ​ទៅដល់​អាទិទេព​ ​ក៏ដូចជា​មេឃ​ដែល​បាន​បង្អុរ​ភ្លៀង​ប្រើប្រាស់​រៀងរាល់​ឆ្នាំ​។​
​៤​.​ ​ជា​ពេលវេលា​ដែល​ព្រះមហាក្សត្រ​ ​និង​ថ្នាក់ដឹកនាំ​រដ្ឋ​ ​បាន​ជួប​សួរសុខទុក្ខ​ប្រជាកសិករ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close