ទៀតហើយ​ ​ប្តី​សម្លាប់​ប្រពន្ធ​ ​រួច​រត់​ទៅ​ចងក​សម្លាប់​ខ្លួន​

​វា​ត្រូវ​បាន​រាប់បញ្ចូល​ជា​ករណី​ទី៣​ ​សម្រាប់​ខែមេសា​នេះ​ ​ដោយ​ប្តី​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ ​រួច​រត់​ទៅ​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ​។​

​ករណី​ទី៣នេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង១០យប់​ ​ថ្ងៃទី១៨​ ​ខែមេសា​ ​នៅ​ចំណុច​ភូមិ​តាគង់​ ​សង្កាត់​សំបួរ​ ​ក្រុង​សៀមរាប​។​

​ជនសង្ស័យ​មានឈ្មោះ​ ​ខាត់​ ​ហឿត​ ​ភេទប្រុស​ ​អាយុ៤៥ឆ្នាំ​ ​មាន​ទីលំនៅ​ ​ភូមិ​ខ្នារ​ ​សង្កាត់​ក្របីរៀល​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​ ​បាន​កាប់​ជាច្រើន​កាំ​ប៊ិ​តទៅ​លើ​ផ្ទៃមុខ​ ​ចំ​កែងដៃ​ខាងស្តាំ​ ​កដៃ​ខាងស្តាំ​ ​និង​ចង្អុរ​ដៃ​ខាង​ធ្វេង​ ​ជនរងគ្រោះ​ ​ឈ្មោះ​ ​សឿម​ ​ចេត​ ​ភេទ​ស្រី​ ​អាយុ៣៥​ ​ឆ្នាំ​ ​ដែល​ត្រូវជា​ប្រពន្ធ​ ​ហើយ​ជនសង្ស័យ​បាន​ទៅ​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​បើ​តាម​របាយការណ៍​សមត្ថកិច្ច​ ​ករណីនេះ​គឺ​កើតឡើង​ក្រោយពី​ជនសង្ស័យ​ស្រវឹង​ ​រួច​ក៏​កើតមាន​អំ​ពើ​ហិង្សា​រ​រហូតដល់​មាន​សម្លាប់​យ៉ាងដូច​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close