ក្រសួង​អប់រំ​ចេញ​វិធានការ​ទប់ស្កាត់​បញ្ហា​សុខភាព​នៅ​តាម​សាលារៀន​ ​ពេល​អាកាសធាតុ​ឡើង​កម្តៅ​ខ្លាំង​

​លោក​ ​ហង់​ ​ជួន​ណា​រ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចេញ​ ​សេចក្តី​ណែនាំ​ ​ស្តី​ពី​ការ​ថែរក្សា​សុខភាព​ ​និង​ការ​បង្ការ​ជំងឺ​នានា​ ​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​នៅ​តាម​គ្រឹះស្ថានសិក្សា​ ​ទាំង​រដ្ឋ​និង​ឯកជន​ ​ស្រប​ពេល​ដែល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ឡើង​កម្តៅ​ខ្លាំង​។​

​តាម​ការ​លើកឡើង​របស់ក្រ​សួង​អប់រំ​ ​នៅពេល​មាន​អាកាសធាតុ​ក្តៅ​នេះ​ ​អាច​បង្ក​ហានិភ័យ​ ​ដល់​សុខភាព​ ​ដូចជា​ ​ជំងឺបេះដូង​ ​ជំងឺសួត​ ​រលាក​ស្បែក​ឡើងក្រហម​ ​និង​អាច​បង្ក​ជា​ជំ​ងឺ​ផ្សេង​ៗ​ដូចជា​ ​ជំងឺ​រាគ​ ​ជំងឺ​កង្វះ​អាហា​រូ​បត្ត​ម្ភ​ ​ឬក៏​អាច​មាន​ ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម​។​

​ដូច្នេះ​ក្រសួង​អប់រំ​ស្នើ​ឲ្យ​អនុវត្ត​ទាំង​គ្នា​នូវ​វិធានការ​ ​១៦ចំណុច​ ​ដើម្បី​ទប់ស្កាត់​បញ្ហា​សុខភាព​នៅ​តាម​សាលារៀន​ ​ពេល​អាកាសធាតុ​ ​ឡើង​កម្តៅ​ខ្លាំង​ដូចជា​៖​

​១​.​ត្រូវ​ទទួលទានទឹក​ ​(​ទឹកពុះ​ ​ទឹកបរិសុទ្ធ​ ​ទឹក​ចម្រោះ​ ​ទឹក​ស្អាត​)​ ​ឱ្យ​បាន​ញឹកញាប់​ច្រើនជាង​មុន​ ​និង​កុំ​រង់ចាំ​ដល់ពេល​ស្រេកទឹក​

​២​.​ត្រូវ​ណែនាំ​សិស្ស​ឱ្យ​យក​ទឹក​មក​ពី​ផ្ទះ​ ​(​ទឹក​ដាំ​ពុះ​ ​ទឹក​សុទ្ធ​ ​ទឹក​ចម្រុះ​ ​ទឹក​ស្អាត​)​

​៣​.​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​និង​គ្រប​ឱ្យ​ជិត​ ​ដើម្បី​បង្ការ​មូស​ខ្លា​ពង​ដាក់​ដែល​អាច​បង្ក​ជំងឺគ្រុនឈាម​

​៤​.​តាមដាន​ព័ត៌មាន​អំពី​អាកាសធាតុ​ ​ដើម្បី​រៀបចំ​សកម្មភាព​ត្រឹមត្រូវ​

​៥​.​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្បួនអនាម័យ​ល្អ​ ​ហូប​ស្អាត​ ​ស្អាត​ ​រស់នៅ​ស្អាត​

​៦​.​ត្រូវ​ប្រើប្រាស់​សម្លៀកបំពាក់​សមរម្យ​ ​រលុង​ ​ស្តើង​ ​ស្រាល​ ​នឹង​មាន​ពណ៌​ភ្លឺ​ ​(​ស​,​ ​លឿង​ ​បៃតងខ្ចី​ ​។​ល​។​)​

​៧​.​ចៀសវាង​ធ្វើលំ​ហាត់ប្រាណ​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ខ្លាំង​

​៨​.​ត្រូវ​ពាក់មួក​ការពារ​ ​ឬ​ប្រើប្រាស់​ឆ័ត្រ​ ​ក្នុងអំឡុងពេល​ធ្វើដំណើរ​

​៩​.​វ​បើកទ្វារ​ ​បង្អួច​នៃ​បន្ទប់​រៀន​ ​ឱ្យ​បាន​ស្រឡះ​ល្អ​

​១០​.​ត្រូវ​ចៀសវាង​ ​ពិសារ​កាហ្វេ​ ​និង​គ្រឿងស្រវឹង​

​១១​.​ត្រូវ​ណែនាំ​សិស្ស​ឱ្យ​លេង​ក្នុង​ម្លប់​ ​ឬនៅ​ក្នុង​បន្ទប់​រៀន​ ​នៅពេល​ចេញលេង​

​១២​.​ត្រូវ​បន្ត​ដាំ​ ​និង​ថែរក្សា​ដើមឈើ​ដែល​មានស្រាប់​នៅក្នុង​បរិវេណ​គ្រឹះស្ថាន​ ​ដើម្បី​យក​ម្លប់​ ​និង​កាត់បន្ថយ​កំ​ដៅ​

​១៣​.​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ ​សម្រាប់​ផឹក​ ​និង​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​តាម​គ្រឹះស្ថានសិក្សា​

​១៤​.​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​នេះ​ ​ដល់​បុគ្គលិក​អប់រំ​ ​និង​អ្នក​សិក្សា​ទាំងអស់​បន្ទាន់​។​

​១៥​.​ក្នុងករណី​មាន​ជំងឺរាតត្បាត​ ​ឬ​ហានិភ័យ​សុខភាព​ ​ដែល​បណ្តាល​មក​ពី​ការ​ឡើង​កំ​ដៅ​សូម​រាយការណ៍​ ​និង​ស្វែងរក​សេវា​ ​សុខភាព​ ​នៅ​ជិត​បំផុត​ ​តាមរយៈ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ ​ឬ​ទំនាក់ទំនង​ទៅ​លេខ១១៥​ ​ដើម្បី​ដោះស្រាយ​ ​ជាបន្ទាន់​។​

​១៦​.​សូម​អនុវត្ត​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ ​ចុះ​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៥​ ​ស្តី​ពី​ការ​បង្ការ​ជំងឺ​បណ្តាល​មក​ ​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close