រថយន្ត​ទួ​រី​សបុ​ក​បង្គោល​ភ្លើង​នៅ​ខេត្ត​ព្រះសីហនុ​ ​ស្លាប់២នាក់​ ​របួស១០នាក់​

ផែន​ចរាចរណ៍​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​​បាន​ឲ្យដឹង​ថា​ ​នៅ​ម៉ោង​ប្រមាណ​ ​៦នាទី​ ​ថ្ងៃសុក្រ​ ​ថ្ងៃទី១៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​លើ​ផ្លូវ​បេតុង​ ​ត្រង់​ចំណុច​ ​ជិត​រោងចក្រទឹក​កក​អូរ​ពីរ​ ​ស្ថិត​ក្នុង​ ​ភូមិ៥​ ​សង្កាត់​លេខ៤​ ​ក្រុង​-​ខេត្ត​ព្រះសីហនុ​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ ​ដោយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន២នាក់​ ​និង​របួស​ប្រមាណ១០នាក់​។​

​ករណីនេះ​បង្ក​ដោយខ្លួនឯង​ ​គឺ​រថយន្ត១គ្រឿង​ម៉ាក​ ​SSANGYON​ ​ពណ៌ស​ ​ពាក់​ផ្លាក​លេខ​ ​ភ្នំពេញ2Q​-​8694​ ​អ្នកបើកបរ​ឈ្មោះ​ ​អិត​ ​វិន​ ​ភេទប្រុស​ ​អាយុ​ ​២៩ឆ្នាំ​ ​មុខរបរ​រត់តាក់ស៊ី​ ​មាន​ទីលំនៅ​ ​ស្រុក​ភ្នំក្រវ៉ាញ​ ​ខេត្តពោធិ៍សាត់​។​ ​រថយន្ត​ជួ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ ​មាន​អ្នក​រួម​ដំណើរ​ចំនួន២១នាក់​ស្រី៥នាក់​ ​(​អ្នក​រួម​ដំណើរ​ទាំងអស់​មាន​ទីលំនៅ​ភូមិ​តា​សាល​ ​ឃុំ​ផ្ទះ​រ៉ុង​ ​ស្រុក​ភ្នំក្រវ៉ាញ​ ​ខេត្តពោធិ៍សាត់​ ​មុខរបរ​កម្មករ​សំណង់​)​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ឲ្យដឹង​ថា​ ​រថយន្ត​ជួប​គ្រោះ​ចរាចរណ៍​ខាងលើ​នេះ​ ​មាន​ទិសដៅ​ចុះ​ចំណោទ​ ​ពី​ទិសខាងជើង​ ​ឆ្ពោះទៅ​ទិសខាងត្បូង​ ​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ ​រថ​យន្ត​ហ្រ្វាំង​មិន​ស៊ី​ ​ក៏បាន​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ ​របស់​ប្រជាពលរដ្ឋ​សង់​នៅអម​សងខាង​ផ្លូវ​បេតុង​ ​និង​បុក​បង្គោល​ភ្លើង​អស់១ដើម​ផង​។​

តាម​របាយការណ៍​ ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​បង្ហាញថា​ ​តុល្យការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ​២នាក់​ស្រី​ម្នាក់​ ​(​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ​ក្រោយមក​ស្លាប់​)​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close