រថភ្លើង​ចំនួន៤ទូ​របស់​ថៃ​ ​មកដល់​ស្ថានីយ​ប៉ោយប៉ែត​ហើយ​ ​ត្រៀម​ប្រគល់ឲ្យ​កម្ពុជា​នៅ​ថ្ងៃ​តភ្ជាប់​ផ្លូវ​រថភ្លើង​

​រថភ្លើង​ចំនួន៤ទូ​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ ​ដោយ​រាជរដ្ឋាភិបាល​ថៃ​មក​កម្ពុជា​ ​ក្នុង​ឱកាស​ដាក់​សម្ពោធ​ការ​តភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​ ​និង​ថៃ​ ​នៅដើម​សប្តាហ៍​នេះ​ ​បាន​បញ្ជូន​មក​ស្ថានីយ​ប៉ោយប៉ែត​ហើយ​។​

​ការ​បញ្ជូន​មកនេះ​ ​គឺ​ដើម្បី​សាកល្បង​ ​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ​មុននឹង​នាយក​រដ្ឋមន្ត្រី​ ​នៃ​ប្រទេស​ទាំងពីរ​ជិះ​រថភ្លើង​ពី​ស្ថានីយ​បាន​ខ្ល​ង​លឹ​ក​របស់​ថៃ​ ​មកកាន់​ស្ថានីយ​ប៉ោយប៉ែត​ ​នា​ព្រឹក​ ​ថ្ងៃទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រថភ្លើង​មួយ​ខ្សែ​នេះ​ ​មាន​ចំនួន៤ទូ​ ​នឹងអាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា៣២០នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close