យោធាថៃនឹងបន្តកាន់អំណាច ក្រោយពេលមិនអាចកំណត់លទ្ធផលបោះឆ្នោត
ដូចអ្វីដែលអ្នកឯកទេសបានលើកឡើង លទ្ធផលបោះឆ្នោតនឹងមិនអាចប្រកាសជាផ្លូវការបានគ្នុងពេលឆាប់ នោះឡើយ គឺរយៈពេល ៦០ថ្ងៃ ក្រោយការបោះឆ្នោត ប៉ុន្តែមកទលពេលនេះគណៈកម្មការរៀបចំការបោះឆ្នោតនៅមិនទាន់អាចកំណត់កៅអ៊ី បែកចែកឲ្យបណ្តាគណៈបក្សនយោបាយ។
ក្រុមអ្នកប្រឆាំងបានលើកឡើងថាហេតុផលមិនអាច បែងចែកចេញគឺដោយសារតែ រដ្ឋាភិបាលយោធា របស់លោកប្រាយុទ្ធចាន់អូចារ្យ បានបរាជ័យនៅក្នុងការបោះឆ្នោត ។ ជាមួយគ្នានេះរដ្ឋាភិបាលកំពុងតែ អនុវតន៍វិធីសាស្ត្របំបែកបណ្តាគណបក្សផ្សេងទៀត ទោះទើបអាចប្រកាសលទ្ធផលជាផ្លូវការបាន។
សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ខែមេសាបានដកស្រងសម្តី អ្នកឯកទេសវិភាគនយោបាយថៃបាននិយាយថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ EC អាចនឹងមិនទាន់កំណត់បានលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៤ខែមីនានៅឡើយទេ ខណៈលទ្ធផលដែលនឹងត្រូវប្រកាសនៅថ្ងៃទី៩ខែឧសភាខាងមុខ ។ គណៈកម្មការរៀបចំការបោះឆ្នោតនឹងត្រូវ រងចាំការសម្រេចពីតុលាការ ក្នុងការបែងចែកកៅអ៊ីក្នុងសភា ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Kre ngam បានស្នើដល់គណកម្មការរៀបចំការបោះ ឆ្នោតថៃ EC ស្នើរដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចកំណត់ពេលវេលាចុងក្រោយប្រកាសលទ្ធផល ។ តាមច្បាប់ EC នឹងត្រូវប្រកាសលទ្ធផល បោះឆ្នោត ក្នុងរយៈពេល៦០ថ្ងៃក្រោយការបោះឆ្នោត ប៉ុន្តែពេលនេះត្រូវបានពន្យារហូតដល់ថ្ងៃទី២៣ខែឧសភា ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើមិនអាចកំណត់ពេលវេលាចុងក្រោយប្រកាសលទ្ធផលនោះ ការបោះឆ្នោត កន្លងមកទុកជាមោឃៈ។ នៅពេលនេះ តុលាការរដ្ឋធម្មនុញ្ញ មិនទាន់មានការប្រកាសថាតើពេលណានឹងចេញសេចក្តីការបែកចែកកៅអីក្នុងសភានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។