ព្រឹក​នេះ​ ​ស្ពាន​ឆ្លង​ព្រំដែន​ស្ទឹង​បត់​នឹង​បើក​ការដ្ឋាន​ ​រួម​ជាមួយ​ការ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ប្រទេស​កម្ពុជា​-​ថៃ​

នៅ​ព្រឹក​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​លោក​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ ​នាយក​រដ្ឋមន្ត្រី​ថៃ​ ​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ក្នុង​កម្មវិធី៣ផ្សេងគ្នា​នៅ​លើទឹក​ដី​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​ជាប់នឹង​ព្រំដែន​ប្រទេស​ថៃ​។​

​កម្មវិធី​ដែល​នឹង​ធ្វើឡើង​នៅ​ព្រឹក​នេះ​រួមមាន​៖​ ​១​)​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​ ​កម្ពុជា​-​ថៃ​ ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​,​ ​២​)​ ​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​និង​ ​៣​)​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​លើ​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ ​និង​ ​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង​ ​(​DMU​)​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close