គីមជុងអ៊ុន ចាប់ដៃពូទីន ក្រើនរំលឹក អាមេរិក
រយៈពេល២ខែក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកមិនទទួលបានជោគជ័យ មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី២៥ខែមេសា ។ គោលដៅរបស់ លោក គីម ជុងអ៊ុន គឺស្វែងរកការគាំទ្រពីរុស្ស៊ីជួយដល់សេដ្ឋកិច្ចជាតិ ។
ក្រុមអ្នកឯកទេសលើកឡើងថា ការចាប់ដៃជាលើកដំបូងរវាង លោកគីមជុងអ៊ុននិងពូទីន គឺជាសារសំខាន់មួយទៅកាន់ប្រធានាធិបតីអាមេរិកដូណាលត្រាំ ។
នៅក្នុងជំនួបបើកជំហរ មានរយៈពេល១៥នាទី មេដឹកនាំពូទីនបានជូនពរ លោកគីមជុងអ៊ុន ទទួលបានការបោះឆ្នោត ឲ្យកាន់តំណែងមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងដដែល ។ប្រធានាធិបតីពូទីនបង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំងជំពោះជំនួបនេះ ហើយសង្ឃឹមថា កូរ៉េខាងជើង និងរុស្ស៊ីបន្ត សហការ ផ្តាល់ទំនុកចិត្ត ក៏ដូចជាដោះស្រាយបញ្ហាបរមាណូ។
លោកពូទីនក៏បានអបអរសាទរដល់ការខិតខំរបស់កូរ៉េខាងជើង ក្នុងការដោះស្រាយ បញ្ហាបរមាណូ និងធ្វើឲ្យប្រសើឡើងវិញក្នុងទំនាក់ទំនងជាមួយអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ។លោកពូទីន បានគាំទ្រដល់ កិច្ចពិភាក្សា ឧបទ្វីប ឈានដល់សន្តិភាពពេញលេញ ។ជាមួយគ្នានេះលោកពូទីនសង្ឃឹមថា រុស្ស៊ី និងកូរ៉េខាងជើង នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ...កាន់តែប្រសើរឡើង។
ចំណែកភាគីកូរ៉េខាងជើង វិញ មេដឹកនាំ គីមជុងអ៊ុន បង្ហាញពីក្តីសង្ឃឹមថានៅក្នុងជំនួបជាមួយប្រធានាធិបតីពូទីន ទំនាក់ទំនងទ្វេភាគីនឹងកាន់តែប្រសើរឡើង និងជួយដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។
ក្រៅពីជំនួប រវាងមេដឹកនាំទាំងពីរ និងមានកិច្ចប្រជុំរួមបើកទូលាយ រវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងកូរ៉េខាងជើង ។ ក្រោយបញ្ចប់កិច្ចប្រជុំមេដឹកនាំទាំងពីរ នឹង ចូលរួមពិសាអាហារពេលយប់ជាមួយគ្នា រួចបន្តកម្មវិធីកម្សាន្ត នៅតំបន Vladivostok ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។