ក្តៅ​ខ្លាំង​មិនធ្លាប់​មាន​ ​ក្នុងរយៈពេល១០០ឆ្នាំ​កន្លងមក​នៅ​វៀតណាម​

នៅ​តាម​មន្ទី​ពេទ្យ​ ​ក្នុង​ប្រទេស​វៀតណាម​ចំនួន​ ​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ ​ដោយសារតែ​អាកាសធាតុ​កើនឡើង​ក្តៅ​ខុសប្រក្រតី​ ​មិនធ្លាប់​មាន​ពីមុន​មក​ ​។​ ​លោក​ ​Nguyen​ ​Van​ ​Huong​ ​ប្រធាន​នាយកដ្ឋាន​ព្យាករណ៍​អាកាសធាតុ​បាន​ប្រកាស​ឲ្យដឹង​ថា​ដោយសា​តែ​ទទួលរង​ឥទ្ធិពល​ពី​ ​El​ ​Nino​ ​ក្តៅ​ខ្លាំង​កើនឡើង​ខ្ពស់​ ​ជាង​រាល់​ឆ្នាំ​។​

​តាំងពី​ថ្ងៃទី​ ​២០ខែមេសា​មកទល់​ពេលនេះ​ ​នៅ​តាម​បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង​ ​និង​ ​ភាគ​កណ្តាល​មាន​សីត​ណ្ហ​ភាព​ ​កើនឡើង​ពី៣៦​-​៣៩​ ​អង្សា​សេ​។​ ​ចំណែក​បណ្តា​ខេត្ត​ភាគ​កណ្តាល​មាន​សីត​ណ្ហ​ភាព​ ​ពី​ ​៣៧ដល់​ ​៤០អង្សា​សេ​ ​តំបន់​ខ្លះ​ដល់ទៅ៤១អង្សា​សេ​។​

នៅក្នុង​ខែមេសា​ជា​ខែ​ក្តៅ​បំផុត​នៅ​ទីក្រុង​ហាណូយ​ប៉ុន្តែ​មិនដែល​ក្តៅ​ខ្លាំង​ ​ដូចជា​ឆ្នាំនេះ​ឡើយ​។​ ​ទីក្រុង​ហាណូយ​ ​មាន​កម្តៅ​ដល់ទៅ​ ​៣៨,៩អង្កា​សេ​ ​គឺជា​ក្តៅ​ខ្លាំង​បំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេល១០០ឆ្នាំ​កន្លងមក​ ​។​ ​កម្តៅ​ខ្លាំង​បំ​ណ​ត់​ដែល​បាន​កត់ត្រា​ ​នៅ​ខែមេសា​ឆ្នាំ១៩១៩​ ​មានតែ៣៨,៥អង្សា​សេ​តែប៉ុណ្ណោះ​ ​ពេលនេះ​ក្តៅ​កើនឡើង​ដល់​ជិត៣៩អង្សា​សេ​។​

​ដោយហេតុ​នោះ​អ្នកជំងឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ ​កើនឡើង​ខ្ពស់​បំផុត​ ​ដោយ​បន្ទាប់​សង្គ្រោះ​បន្ទាន់​ ​របស់​មន្ទី​ ​១០៣នៅ​ទីក្រុង​ហាណូយ​ ​មនុស្ស​ពី២០០​-​២៥០​ ​ត្រូវ​បញ្ជូន​សង្គ្រោះ​បន្ទាន់​ ​។​ ​ចំ​ណែ​ក​មន្ទី​ពេទ្យ​ ​ផ្សេង​ៗ​ទៀត​ក៏​ដូចគ្នា​នោះ​ដែរ​ ​។​ ​មក​ទល​ពេលនេះ​មិនទាន់​មាន​របាយការណ៍​ស្តី​ពី​អ្នក​ស្លាប់​ ​ដោយសារតែ​រលក់​កម្តៅ​ ​El​ ​Nino​ ​នេះ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close