ស្រ្តីជនជាតិរុស្ស៊ីត្រូវអាមេរិកចាប់ខ្លួន ដោយកាត់ទោសជាប់ពន្ធនាគា១ឆ្នាំកន្លះ ពីបទចារកម្ម
តុលាការទីក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទោស ១៨ខែដល់ពលរដ្ឋរុស្ស៊ី គឺនាង Maria Butina ក្រោយចោទប្រកាន់នាងជាផ្លូវការពីបទធ្វើការកិច្ចឲ្យរដ្ឋាភិបាលទីក្រុងមូស្កូ។
សារព័ត៌មាន AFP នៅថ្ងៃទី២៧ខែមេសាបានប្រកាសថា នាង Butina បានសារភាពថា នាង ធ្វើបានចូលរួមនៅក្នុងសកម្មភាព ចារកិច្ចនៅបរទេស ។ នាង Maria Butina អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០១៨ ដោយឃុំខ្លួននៅក្នុងរដ្ឋ Virginia អាមេរិក ។
នៅក្នុងសវនាការនាទីក្រុង វ៉ាស៊ីនតោន អាមេរិក ចៅក្រម Tanya Chulkan បានប្រកាសសាលក្រម ដាក់ពន្ធនាគា១៨ខែ ប៉ុន្តែនាងបានជាប់ពន្ធនាគាអស់៩ខែហើយ តាំងពីខែកក្កដាឆ្នាំ២០១៨មកទលពេលនេះ ។ ក្រោយចេញពីមន្ទីឃុំឃាំងនាង Maria Butinaនឹងត្រូវបណ្តេញចេញពីអាមេរិក ទៅកាន់រុស្ស៊ីវិញ។
នាង Maria Butina រងការចោទប្រកាន់បង្កើនបណ្តាញទំនាក់ទំនងក្រៅផ្លូវការ ជាមួយអ្នកនយោបាយអាមេរិកដែលមានអត្ថិពល ដើម្បីនាំមកនៅផលប្រយោជន៍នយោបាយដល់ប្រទេសរុស្ស៊ី។ នាង Maria Butinaជាជនជាតិរុស្ស៊ីដំបូង ត្រូវអាមេរិកកាត់ទោសជាប់ពន្ធនាគាពីបទ ចារកម្ម ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។