កម្ពុជា គឹជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ាន ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី5G
លោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន ហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីគឺ5G ។
លោករថា វិស័យឌីជីថលនេះគឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីនេះលោកក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតព្រមទាំងបន្តពង្រឹងបន្ថែមជាមួយនឹងក្រសួងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជា។
សម្ដេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G នេះគឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។