នៅពេលដ៏ខ្លីខាងមុខរុស្ស៊ីជាអ្នកផ្តត់ផ្គង់ថាមពល លំដាប់ទីមួយឲ្យចិន
ដល់ឆ្នាំ២០៣៥ ក្រុមហ៊ុន Gazprom របស់រុស្ស៊ី នឹងក្លាយជាអ្នកផលិតឧស្ម័នលំដាប់លេខមួយនៅលើទីផ្សាប្រទេសចិន ក្រោយពេលបញ្ចប់ គម្រោង បំពង់បង្ហូរប្រេងទៅកាន់ប្រទេសចិន។
នៅទីក្រុងប៉េកាំង ក្នុងកិច្ចប្រជុំលើកទីពីរ ស្តីពី«ផ្លូវមួយ ខ្សែក្រវាត់មួយ» លោក Miller ប្រធានក្រុមហ៊ន Gazprom និងប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោកស៊ីជីងពីង ទៅលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រោយកិច្ចប្រជុំ ប្រធានក្រុមហ៊ុន Gazprom បានបញ្ចាក់ថា នៅក្នុងឆ្នាំ២០១៩នេះ គឺចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៩ ថាមពលឧស្ម័នហ្គាសរបស់រុស្ស៊ីនឹងបញ្ជូនទៅកាន់ចិន ជាលើកដំបូង តាមរយៈបំពង់បង្ហូរឧស្ម័ន Sberia ហើយក្នុងរយៈពេល៣០ឆ្នាំខាងមុខ នឹងមានឧស្ម័នដល់ទៅជាង ១ពាន់លានម៉ែត្រគូបត្រូវបញ្ជូន ឆ្លងកាត់បំពង់បង្ហូរនេះទៅកាន់ចិន។
លោក Miller បានបន្តទៀតថា «ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាទៅលើគម្រោងថ្មី សម្រាប់ផ្គត់ផ្គង់ប្រេង គឺបំពង់បង្ហូរប្រេង ខាងកើត និង ខាងលិច ។
ប្រសិនបើគម្រោងទាំងពីរត្រូវបានអនុវត្ត ដល់ឆ្នាំ២០៣៥ ក្រុមហ៊ុន Grazprom នឹងក្លាយជាអ្នកនាំប្រេងទៅកាន់ចិនច្រើនជាងគេបង្អស់ ។
កាលពីខែឧសភាឆ្នាំ២០១៤ ក្រុមហ៊ុន Gazprom និង CNPC របស់ចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង ប្រេងឲ្យចិន ។ កិច្ចព្រមព្រៀងនោះមានរយៈពេល៣០ឆ្នាំ ហើយរុស្ស៊ីត្រូវផ្គត់ផ្គង់ឧស្ម័នហ្គាសឲ្យចិនដល់ទៅ៣៨ពាន់លានម៉ែត្រកូប ។ ជារៀងរាល់ឆ្នាំរុស្ស៊ីនិងផ្គត់ផ្គង់ឲ្យចិនចាប់ពី៥ឥ១០ពាន់លានម៉ែត្រកូប ក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។