មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយ​រូប​ទៀតហើយ​លាលែង​ចេញពី​តំណែង​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​រុស្ស៊ី​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ២០១៦​ ​ជួយ​ឲ្យ​លោក​ត្រាំ​ទទួល​បាន​ជ័យ​ជំ​នៈ​នោះ​ ​ធ្វើឲ្យ​មន្ត្រី​អាមេរិក​ជាច្រើន​ ​ត្រូវ​បង្ខំចិត្ត​លាលែង​ចេញពី​តំណែង​ ​។​នៅពេល​នេះ​រដ្ឋលេខាធិការ​ក្រសួង​ ​យុត្តិធម៌​អាមេរិក​លាលែង​ពី​តំណែង​ ​ក្រោយ​តាមដាន​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​។​

​កាលពី​ថ្ងៃទី២៩ខែមេសា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​អាមេរិក​ ​លោក​ ​Rod​ ​Rosenstein​ ​បាន​ប្រកាស​ថា​ ​លោក​បាន​ដាក់​លិខិត​សុំលាលែង​ចេញពី​តំណែង​ ​ហើយ​លោក​នឹង​ចាកចេញ​នៅ​ថ្ងៃទី១១ខែឧសភា​ ​។​

​នៅក្នុង​លិខិត​សំ​លាលែង​ចេញពី​តំណែង​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​ដូ​ណា​លត្រាំ​លោក​ ​Rod​ ​Rosenstein​ ​បាន​បញ្ជាក់​ថា​នឹង​បន្ត​រក្សា​ទំនុកចិត្ត​ ​គោរព​ទៅតាមច្បាប់​ ​ជានិច្ច​ជា​កាល​ដាក់​អាមេរិក​នៅមុខ​ជានិច្ច​។​

​លោក​ ​Rosenstein​ ​បាន​ក្លាយជា​ ​បុគ្គល​ដែល​មាន​អ​ត្ថិ​ពល​ទីពីរ​នៅក្នុង​ក្រសួង​យុត្តិធម៌​អាមេរិក​ ​ទទួលបន្ទុក​តាមដាន​ ​ស្រាវជ្រាវ​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​នៅ​អាមេរិក​ ​កាលពី​ឆ្នាំ២០១៦​។​ ​

​វិវាទ​ជុំវិញ​ការបោះឆ្នោត​កាលពី​ឆ្នាំ២០១៦​ ​បាន​ធ្វើឲ្យ​មន្ត្រី​អាមេរិក​ ​ជាច្រើន​រូប​ ​បង្ខំចិត្ត​លាលែង​ចេញពី​តំណែង​ ​ហើយ​មាន​មន្ត្រី​ជាច្រើន​រូប​ទៀត​ ​ត្រូវ​ប្រធានាធិបតី​ ​ដូ​ណា​លត្រាំ​ដក​តំណែង​ ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close