រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​សហការ​ជាមួយ​ទីក្រុង​ប៉ារីស​ ​គ្រោង​រៀបចំ​ធ្វើ​ប្លង់​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​សហការ​ជាមួយ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បា​រំា​ងនៅ​ថ្ងៃអង្គារ​នេះ​ ​បាន​បើក​សិក្ខា​ ​សាលា​បច្ចេកទេស​ស្តី​ពី​ប្លង់​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​និង​គម្រោង​សិក្សា​ ​កែ​លម្អ​តីរវិថី​ព្រះស៊ីសុវត្ថិ​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ទៅតាម​កំណើនប្រជាជន​ទីក្រុង​បង្ក​លក្ខណៈ​ឱ្យ​ ​ពួកគាត់​រស់នៅ​តាម​បែប​ស៊ីវិល័យ​នៃ​ទីក្រុង​វៃឆ្លាត​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​ថ្លែង​ថា​ ​ការសិក្សាបច្ចេកទេស​នេះ​គឺ​ធ្វើឡើង​ ​បន្ត​ពី​ការ​ ​សិក្សា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​អស់​រយៈពេល​ជាង២ឆ្នាំ​មក​ហើយ​។​ ​សិក្ខា​ ​សាលា​នេះ​ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ល្អ​ ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ​ដើម្បី​ចូលរួម​ផ្ដល់​មតិ​ ​យោបល់​បទពិសោធន៍​បំពេញបន្ថែម​ផ្នែក​បច្ចេកទេស​និង​គោលការណ៍​ច្បាប់​ដែល​ត្រូវលើ​ក​យក​មក​ពិភាក្សា​មុននឹង​យក​ទៅ​អនុវត្ដ​ន៍​បន្ដ​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​បន្ត​ថា​ ​ការពិភាក្សា​បាន​ធ្វើឡើង​លើ២​ ​ចំណុច​គឺ​ពិភាក្សា​ទៅ​ ​លើ​ការ​កែ​លម្អ​ដង​តីរវិថី​ព្រះស៊ីសុវត្ថិ​ ​ដែល​ក្នុង​ផ្នែក​នេះ​យើង​នឹង​ពិនិត្យ​ពិភាក្សា​លើ​ទិដ្ឋភាព​ ​លំហូរ​ចរាចរណ៍​ ​ការសិក្សា​រៀបចំ​ឱ្យ​មានការ​តភ្ជាប់​លំហ​របៃ​តង​នៅ​តាម​ដងទន្លេ​សាប​។​ ​ការ​ធ្វើស​មា​ហរ​ណ​កម្ម​គម្រោង​ ​អភិវឌ្ឍន៍​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ដែល​ ​ក្នុង​ផ្នែក​នេះ​យើង​ក៏​នឹង​ពិនិត្យ​ពិភាក្សា​ទៅលើ​ទិដ្ឋភាព​នៃ​ការសិក្សា​រៀបចំ​ឱ្យ​មាន​ចរន្ត​តភ្ជាប់​រវាង​បណ្តាញ​ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​នឹង​កើត​ ​មាន​នា​ពេល​ ​អនាគត​ឱ្យ​ស្របគ្នា​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មានស្រាប់​ ​និង​សិក្សា​រៀបចំ​ឱ្យ​ ​មានការ​ ​តភ្ជាប់​រវាង​លំហ​បៃតង​ ​និង​បណ្តាញ​ការពារ​ទឹកជំនន់​រវាង​តំបន់​ ​ភាគ​ខាងត្បូង​និង​តំបន់​ជុំវិញ​។​

​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ​យើង​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ហើយ​នោះ​តាមរយៈ​ ​អង្គ​សិក្ខាសាលា​ក្នុង​ ​ពេលនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ត្រីវិស័យ​ ​សម្រាប់​តម្រង់​ ​ទិស​ ​និង​ ​បំពេញបន្ថែម​ចំណុច​ខ្វះខាត​ ​ដើម្បី​ឱ្យ​ការសិក្សា​ប្លង់​អភិវឌ្ឍន៍​ ​តំបន់​ប៉ែក​ខាងត្បូង​ ​រាជធានី​ភ្នំពេញ​និង​គម្រោង​សិក្សា​កែ​លម្អ​ ​តីរវិថី​ព្រះស៊ីសុវត្ថិ​ ​ឱ្យ​កាន់តែ​មាន​សុ​ក្រឹត្យ​ ​ភាព​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​សមធម៌​ ​ក្នុង​ការអនុវត្ត​ ​គម្រោង​នី​មួយ​ៗ​ទទួល​បាន​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close