តារាសម្តែង វ៉ាន់ វល័ក្ខ ត្រូវគណនេយ្យ facebook មួយបរិហារថា ជាស្រីលក់ខ្លួន
កញ្ញាវ៉ាន់ វល័ក្ខ ជាតារាសម្ដែងចូលចិត្តបង្ហាញភាពស៊ីវីល័យ និងភាពសិចស៊ីបង្ហាញសម្រស់ដើមទ្រូងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍, ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងពីមហាជននិងអ្នកគាំទ្រ ក្រោយហ្វេសបុ៊កឈ្មោះ Da Lin បានទម្លាយរូបភាពសិចស៊ីជាច្រើនសន្លឹករបស់តារាសម្ដែងកញ្ញាវ៉ាន់ វល័ក្ខ និងភ្ជាប់ឃ្លាថា៖ «ក្រៅពីការងារថតកុន ថតសិច វានៅរកស៊ីផ្លូវភេទទៀត ស្រីគីមីគ្រប់កន្លែង ឈ្មោះវាស្រីអស់ល័ក្ខណ៍ សំផឹងអស់សាច់ ចង់ដេកជាមួយវាអាចខលសួរតម្លៃវាបាន ព្រោះវាចង់បានលុយក្រៅម៉ោង ទុកចាក់សាំងឡាននិងប្រើរបស់ ប្រេ៊នៗ…!»។
បន្ទាប់ពីការចោទបែបនោះមក វ៉ាន់ វល័ក្ខ បានទៅសមាគមសិល្បករខ្មែរដើម្បីបកស្រាយលុបលាងភាពអាម៉ាស់ពីការចោទនោះ ។
នាង វ៉ាន់ វល័ក្ខ បាននិយាយទាំងទឹកភ្នែកថា «នាងខ្ញុំពិតជាអាម៉ាស់ខ្លាំងណាស់ដែលគេចោទខ្ញុំបែបនេះ។ នាងខ្ញុំមិនចង់វែងឆ្ងាយអីទេ សុំត្រឹមតែម្ចាស់គណនីមួយនេះចេញមុខសុំទោសជាសាធារណៈ បើពុំដូច្នោះទេ នាងខ្ញុំនឹងដាក់ពាក្យបណ្តឹងតាមរយៈសមាគមសិល្បករខ្មែរ ដើម្បីរកខុសត្រូវ និងយុត្តិធម៌ ខណៈប្រឡូកសិល្បៈជិត១០ឆ្នាំហើយ នេះជាលើកទី១ដែលមានមនុស្សអាក្រក់ព្យាបាទនាងខ្ញុំ»។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់ឃើញម្ចាស់គណនេយ្យនោះធ្វើការសុំទោស ហើយក៏គេនៅមិនទាន់ឃើញខាងសមាគមសិល្បៈករកម្ពុជាមានចំណាត់ការនៅឡើយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។