ចិនបើកហាងបំរើសេវាផ្លូវភេទ ហើយដើរផ្សព្វផ្សាយជាសាធារណៈទៀត ត្រូវសមត្ថកិច្ចចាប់បាន១២នាក់
ជនជាតិចិនប្រុសស្រីចំនួន១២នាក់ ត្រូវបានសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៣០ ខែមេសា នៅទីតាំងម៉ាស្សាក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេបានដើរធ្វើការផ្សព្វផ្សាយខិត្តប័ណ្ណបម្រើសេវាផ្លូវភេទជាសាធារណៈ និងបើកហាងម៉ាស្សា។
ជនជាតិចិនទាំង១២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានប្រុស២នាក់ និងនារី១០នាក់ ហើយក្នុងចំណោមពួកគេទាំង១២នាក់ មានតែ២នាក់ប៉ុណ្ណោះដែលមានឯកសារនិងលិខិតឆ្លងដែនត្រឹមត្រូវ ។ ចំណែក១០នាក់ទទេគ្មានឯកសារអ្វីទាំងអស់។
ពេលនេះពួកគេត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរកសាងសំណុំរឿងសម្រេចតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។