ជប៉ុនប្តេជ្ញា ការពារ ប្រជុំកោះដែលមានវិវាទជាមួយចិន
ជប៉ុនបានបង្កើនសម្ថភាពការពារ ដែនសមុទ្រ ដែលមានវិវាទជាមួយចិន ស្រប់ទៅតាម ការចង់បានរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូអាបេ បង្កើនកម្លាំងការពារកាន់តែរឹងមាំនិងមានប្រសិទ្ធិភាពបំផុត។
រដ្ឋាភិបាលជប៉ុនបានដាក់ប្រព័ន្ធមីស៊ីលការពារ ប្រឆាំងនាវាចម្បាំងនិងការពារដែនអាកាស ដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសជិតខាង។
តាមគម្រោងប្រព័ន្ធមីស៊ីល ការពារខាងលើ របស់ជប៉ុននឹងត្រូវដាក់ពង្រាយនៅលើកោះ Miyakojima នៅខែមីនាឆ្នាំ២០២០ ។កាលពីដើមខែមេសាកន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Takeshi Iwaya ហៅកោះ Miyakojima ជា ជួរមុខនៃប្រព័ន្ធការពារជប៉ុន។
ប្រព័ន្ធមីស៊ីល ការពារខាងលើរបស់ជប៉ុន អាចបាញ់បានចម្ងាយ១០០គីឡូម៉ែត្រ។
ដោយឡែកមីស៊ីល Type -12 បាញ់បានចម្ងាយ ដល់ទៅ៣០០គីឡូម៉ែត្រ អាចការពារប្រជុំកោះSenkaku ដែលកំពុងតែមានវិវាទជាមួយចិន។
ពាក់ព័ន្ធនឹងប្រជុំកោះដែលមានវិវាទខាងលើ យន្តហោះទម្លាក់គ្រាប់ចិន បានហោះហើរយាមល្បាតដល់ទៅ១០លើកនៅតំបន់សមុទ្រ Miyako កាលពីឆ្នាំ២០១៨។
ក្រសួងការពារជាតិជប៉ុនបានប្រកាសថា កំពុងតែផលិតមីស៊ីលដែលអាចបាញ់បានចម្ងាយដល់ទៅ ១ពាន់កីឡូម៉ែត្រដើម្បីការពារប្រជុំកោះនៅឆ្ងាយៗពីដីគោក។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ បានប្រកាសថាគោលនយោបាយការពារជាតិ របស់ប្រទេសនេះមិនមានការផ្លាសប្តូនោះឡើយ មិនតែប៉ុណ្ណោះ បានបង្កើតសកម្មភាពយាមល្បាតការពារ កាន់តែខ្លាំងជាមុនទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។