ជ្រូក​នៅតែ​មានការ​លួច​នាំចូល​ពី​វៀតណាម​ ​បើ​ទោះ​មាន​បំរាម​របស់ក្រ​សួង​

ខេត្តតាកែវ​ ​៖​ ​ទោះបី​មានការ​ហាមឃាត់​ពី​ក្រសួង​កសិកម្ម​ ​ដោយ​មិន​ឲ្យ​មានការ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​ដើម្បី​បង្ការ​ការ​កើតជំងឺ​ប៉េស្ត​ជ្រូក​អាហ្​រិ្វ​ក​នោះ​ ​ក៏​នៅតែ​មានការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ដដែល​ ​ដែល​តាម​សេចក្តី​រាយការណ៍​ថា​ ​បាន​ចូល​ជ្រូក​នេះ​ ​គេ​ធ្វើឡើង​តាមផ្លូវទឹក​ ​រួច​ផ្ទេរ​ដាក់​រថយន្ត​នៅ​ភូមិ​ព្រៃឈើ​ទាល​ ​ឃុំ​ព្រៃ​ផ្តៅ​ ​ស្រុក​ទ្រាំង​ ​ខេត្តតាកែវ​ ​ដោយ​ក្នុង១សប្តាហ៍១ជើង​ទៅ២ជើង​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​ថា​ ​ការ​លួច​នាំ​ជ្រូក​ចូល​នេះ​ភាគច្រើន​នៅពេល​ទឹកជោរ​ ​រួចមក​ដល់​កំពង់​ព្រៃ​ផ្តៅ​លើកដាក់​រថយន្ត​ ​ហើយ​ដឹក​យក​មក​កាប់​សាច់​បន្លំចូល​លក់​ដោយ​បន្លំ​ថា​ ​ជា​ជ្រូក​ក្នុង​ស្រុក​ ​។​ ​ពួកគាត់​និយាយ​ទៀត​ថា​ ​នេះ​មិនមែន​ជា​លើក​ទី១ទេ​ ​ដែល​ក្រុម​ឈ្មួញ​ខិលខូច​លួច​នាំ​ជ្រូក​ពី​វៀតណាម​ចូល​ ​រី​ឯ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តតាកែវ​ ​ពិសេស​ខាង​ពេទ្យសត្វ​នៅតែ​ទប់ស្កាត់​មិនបាន​។​

​កាលពីដើម​ខែមេសា​កន្លងទៅ​ ​លោក​ ​អ៊ូច​ ​ភា​ ​អភិបាលខេត្ត​ ​បាន​ធ្វើការ​ប្រជុំ​បន្ទាន់​មួយ​ ​ដោយ​ដាក់​គោលការណ៍​យ៉ាង​តឹង​រឹុង​ចំពោះ​អភិបាលស្រុក​ណា​ដែល​មាន​ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម​ ​ដោយ​ព្រមាន​ថា​អាច​ដកចេញ​ពីមុខ​តំណែង​ទៀតផង​ ​។​ ​ពលរដ្ឋ​ទាំងនោះ​ចោទ​ជា​សំណួរ​ថា​ ​ឥឡូវនេះ​មានការ​លួច​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​លក់​បន្លំ​ជា​ជ្រូក​ក្នុង​ស្រុក​ហើយ​ ​តើ​នឹង​ត្រូវ​ធ្វើបែប​ណា​ ​?​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close