ព្រលានយន្តហោះក្រុមហ៊ុនចិននៅកោះកុងគ្រោងបញ្ចប់នៅឆ្នាំក្រោយ
ក្រុមហ៊ុនចិន ឈ្មោះថា Union Development Group (UDG) បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤,៥ ម៉ឺនហិកតា ក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍទៅជាកន្លែងលំហែកាយដ៏ធំមួយ។ កន្លែងលំហែកាយបែបទំនើបមួយនេះ នឹងមានវាលព្រលានយន្តហោះដ៏ធំមួយ និងកំពង់ផែចំនួន ៣ ផងដែរ។ តាមគម្រោងរបស់ក្រុមហ៊ុន ព្រលានយន្តហោះដែលមានចម្ងាយផ្លូវសម្រាប់យន្តហោះចុះ ប្រវែង ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ នឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។