Facebook​ ​ចេញមុខ​ងារ​ថ្មី​សម្រាប់​អ្នក​នៅ​លីវ​

ណាត់ជួប​គ្នា​តាម​ ​Online​ ​ជា​អ្វី​ដែល​អ្នក​នៅ​លីវ​ប្រាថ្នា​ចង់បាន​ ​ឥឡូវ​មាន​ហើយ​ ​Facebook​ ​សូម​បំពេញ​បំណង​របស់​អ្នក​។​ ​ដោយមុខ​ងារ​ឲ្យ​ឈ្មោះ​ ​Dating​ ​។​

​Facebook​ ​Dating​ ​អាច​អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​គូគាប់​តាមរយៈ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​ ​ដោយ​ផ្អែក​តាមចំណង់​ចំណូលចិត្ត​,​ ​មិត្តភាព​ស្គាល់​បន្តគ្នា​ ​(​Mutual​ ​Friends​)​ ​និង​ការចាប់អារម្មណ៍​លើ​មាតិកា​តែមួយ​។​

​មុខងារ​ថ្មីនេះ​បាន​ដាក់​ដំណើរការ​ចាប់ពី​ថ្ងៃនេះ​នៅក្នុង​ប្រទេស​ហ្វីលីពីន​,​ ​វៀតណាម​,​ ​សិង្ហបុរី​,​ ​ម៉ាឡេស៊ី​,​ ​ឡាវ​,​ ​ប្រេស៊ីល​,​ ​ប៉េរូ​,​ ​ឈីលី​,​ ​បូលីវី​,​ ​អេក្វាទ័រ​,​ ​ប៉ារ៉ាហ្គាយ​,​ ​អ៊ុយរុយហ្គាយ​,​ ​ហ្គូ​យ៉ា​ណា​ ​និង​ ​ស៊ូរីណាម​។​ ​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៃ​មុខងារ​នេះ​មាន​ដូចជា​កូឡុំប៊ី​,​ ​ម៉ិកស៊ីកូ​,​ ​ថៃ​,​ ​អាហ្សង់ទីន​ ​និង​កាណាដា​ ​ហើយ​សហរដ្ឋអាមេរិក​នឹង​មាន​ប្រើ​ចុងឆ្នាំ​នេះ​។​

​Dating​”​ ​នេះ​ ​នឹង​ដំណើរការ​ដូច​ខាងក្រោម​៖​

​#​១​.​ ​បង្កើត​ ​Profile​ ​ថ្មី​ដោយ​ប្រើ​តែ​ឈ្មោះ​ ​(​មិន​ប្រើ​ត្រកូល​)​។​ ​Profile​ ​ថ្មីនេះ​ ​នឹង​មិន​បង្ហាញ​ដល់​មិត្តភ័ក្ដិ​ដែល​មាន​លើ​ ​Profile​ ​ដើម​ ​ឬ​ ​អ្នកប្រើ​ប្រាស់​ដែល​មិន​ប្រើ​មុខងារ​ ​Dating​ ​នេះ​ទេ​ ​ហើយក៏​មិន​បង្ហាញ​លើ​ ​News​ ​Feed​ ​ដែរ​។​

​#​២​.​ ​អ្នក​អាច​ចាប់ផ្ដើម​ស្វែងរក​ ​Event​ ​នៅក្នុង​តំបន់​រស់នៅ​ ​និង​ ​ស្វែងរក​ ​Group​ ​ដែល​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។​ ​អ្នក​អាច​ចុច​លើ​ពាក្យ​ ​”​Unlock​”​ ​ដើម្បី​ ​Unlock​ ​Profile​ ​ឲ្យ​អ្នកដទៃ​បានឃើញ​ ​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ស្វែងរក​ស្នេហ៍​។​ ​ពេល​ចុច​ ​Unlock​ ​ហើយ​ ​អ្នក​ក៏អាច​ឃើញ​ ​Profileដែល​បាន​ ​Unlock​ ​ដទៃទៀត​ដែរ​។​

#​៣​.​ ​អ្នក​អាច​ចូល​មើល​ ​Profile​ ​របស់​អ្នក​ដែល​បាន​ ​Unlock​ ​Profile​ ​ដែល​មាន​រូប​ភាព​ខ្លះ​ៗ​ ​រួម​ទាំង​ព័ត៌មាន​មួយចំនួន​។​ ​អ្នក​នឹង​បានឃើញ​ ​Profile​ ​ដែល​បង្ហាញ​ចេញ​មក​ផ្អែកលើ​ចំណង់​ចំណូលចិត្ត​ស្រដៀងគ្នា​ ​ឬ​ ​មាន​មិត្តភ័ក្ដិ​ដូចគ្នា​។​

​#​៤​.​ ​ប្រសិនបើ​អ្នក​ទាំងពីរ​ចាប់អារម្មណ៍​គ្នា​ ​អ្នក​នឹងអាច​ចាប់ផ្ដើម​ធ្វើការ​សន្ទនា​គ្នា​ ​តាមរយៈ​ប្រអប់​សារ​មួយ​ ​ដែល​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ ​Messenger​ ​ឬ​ ​WhatsApp​។​ ​ដើម្បី​សុវត្ថិភាព​ ​អ្នក​អាច​ត្រឹម​ផ្ញើ​សារ​ឆ្លើយឆ្លង​ជា​អក្សរ​ប៉ុណ្ណោះ​ ​មិន​អាច​ផ្ញើ​រូបភាព​ ​ឬ​ ​វីដេអូ​បាន​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close