មនុស្ស​ជិត៣០០នាក់​ត្រូវ​ចាប់ខ្លួន​ ​នៅក្នុង​ហិង្សា​ ​នៃ​បាតុកម្ម​ទិវា​ពលកម្ម​អន្តរជាតិ​ ​នាទី​ក្រុងប៉ារីស​

​បាតុកម្ម​ជា​ប្រពៃណី​ក្នុង​ទិវា​ពល​អន្តរជាតិ​ ​នាទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ ​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃពុធ​ម្សិល​ម៉ិញ​នេះ​ ​បាន​ធ្លាក់ទៅក្នុង​អំពើ​ហិង្សា​ទៀតហើយ​ ​ក្នុង​ឱកាស​ដែល​ ​ក្រុម​ពាក់​ម៉ាស​មុខ​ ​បាន​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលី​សប្រ​ឆាំង​កុបកម្ម​ ​។​ ​ការ​ប៉ះទង្គិច​នេះ​បាន​បង្ក​ឱ្យ​ប៉ូលី​សយ៉ាង​តិចណាស់៣នាក់​រង​របួស​ ​ហើយ​មនុស្ស​ជិត៣០០នាក់​ ​ត្រូវ​ចាប់ខ្លួន​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សារព័ត៌មាន​ក្នុង​តំបន់​។​ ​

​ជន​ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌ខ្មៅ​ ​គ្របមុខ​ជិត​ ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ពីមុខ​ក្រុម​បាតុករ​ដែល​ឋិតនៅ​លើ​ដង​វិថី​ ​Montparnasse​ ​នៃ​ទីក្រុង​ប៉ារីស​ ​ក្នុង​ឱកាស​ដែល​ ​ដំណើរការ​បាតុកម្ម​បាន​ចាប់ផ្តើម​នៅ​ម៉ោង​ ​២និង៣០នាទី​រសៀល​។​ ​ពួកគេ​ទាំងនោះ​ ​បាន​គប់​ដុំ​ថ្ម​ ​និង​ ​ដប​ទឹក​ទៅ​ប៉ូលី​សប្រ​ឆាំង​កុបកម្ម​ហើយ​ថែមទាំង​បាន​គប់​កញ្ចក់​រថយន្ត​ទៀតផង​។​

​ក្រុម​ទាំងនោះ​ដែលគេ​ហៅឈ្មោះ​ថា​ ​ប្លុក​ខ្មៅ​ ​បាន​ដើរសំដៅទៅ​កាន់​ប៉ូលី​សកុ​បក​ម្ម​ ​និង​បាន​ ​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​មូលធននិយម​។​ចំណែក​ក្រុម​ប៉ូលី​សបា​នបាញ់​ឧស្មន័​បង្ហូរទឹក​ភ្នែក​ដើម្បី​បំបែកហ្វូង​បាតុករ​។​

​បើ​តាម​ទី​បញ្ជា​កា​រប៉ូ​លី​សទី​ក្រុងប៉ារីស​ ​បានឱ្យ​ដឹង​ថា​ ​មនុស្ស​ប្រមាណ២៨៨នាក់​ ​ត្រូវ​ចាប់ខ្លួន​នៅ​ម៉ោង៥ល្ងាច​ ​ក្នុង​នោះ​មនុស្ស២២០នាក់​ ​នៅ​ជាប់ឃុំឃាំង​នៅឡើយ​ ​ដោយ​ទទួលរង​ការចោទប្រកាន់​ពី​បទ​ ​ធ្វើសកម្មភាព​ហិង្សា​ ​និង​បង្ក​ការ​បំផ្លិច​បំផ្លាញ​។​ ​

​ក្នុង​ឱកាស​ដែល​ ​អំពើ​ហិង្សា​អាច​នឹង​កើនឡើង​ ​ប៉ូលី​សក្នុង​តំបន់​បាន​អំពាវនាវ​ឱ្យ​បាតុករ​ដែល​មានបំណង​ធ្វើបាតុកម្ម​ដោយសន្តិភាព​ ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ក្រុម​កុបកម្ម​ ​ដែល​បាន​អំពាវនាវ​លើ​បណ្តាញ​សង្គម​ថា​ ​ធ្វើ​ឱ្យ​ទីក្រុង​បា​រី​សក្លាយ​ជាទី​ក្រុង​កុបកម្ម​។​

​អាជ្ញាធរ​ក៏បាន​អំពាវនាវ​ឱ្យ​ហាងទំនិញ​ ​ភោជនីយដ្ឋាន​ ​និង​ហាង​កាហ្វេ​នានា​ដែល​ឋិតនៅ​លើ​ដងផ្លូវ​ដែល​មានការ​ប្រមូល​ផ្តុំ​តវ៉ា​ ​បិទទ្វារ​នា​ល្ងាច​ថ្ងៃពុធ​ ​ដោយសារតែ​មាន​ការ​ភយ័​ខ្លាច​ថា​ ​នឹង​មានការ​លួច​ឥវ៉ាន់​ ​ពេល​ក្រុម​បាតុករ​គប់​កញ្ចក់​ហាង​។​ ​

​សូម​បញ្ជាក់​ថា​ ​ដោយមាន​ការសម្រប​សម្រួល​ពី​សហជីពកម្មករ​ដ៏​ធំ​នៅក្នុង​ប្រទេស​ ​ការ​តវ៉ា​មាន​រហូតដល់​ទៅ​ជាង២០០កន្លែង​ជុំវិញ​ប្រទេស​បារាំង​ ​ដែល​ក្នុង​នោះ​មាន​អ្នក​ចូល​ប្រមា​ណា​ ​១៥ម៉ឺន១ពាន់​នាក់​។​ ​ចំពោះតែ​នៅ​ទីក្រុង​ប៉ារីស​មាន​បាតុករប្រមាណ១ម៉ឺន៦ពាន់​នាក់​ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹងពី​ការ​ប៉ាន់ប្រមាណ​របស់ក្រ​សួង​មហាផ្ទៃ​ប្រទេស​បារាំង​ ​។​ក៏ប៉ុន្តែ​បើ​តាម​តួលេខ​ដែល​ផ្តល់​ដោយ​សហជីពកម្មករ​ ​CGT​ ​វិញ​ថា​នៅ​ទីក្រុង​ប៉ារីស​មាន​បាតុករ​ដល់ទៅ៨ម៉ឺន​នាក់​ ​និង​ជុំវិញ​ប្រទេស​មានដល់​ទៅ៣១ម៉ឺន​នាក់​ឯណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close