មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ជំរុញ​ឲ្យ​ប្រើប្រាស់​កម្លាំងយោធា​នៅ​វេណេហ្ស៊ុយអេឡា​ ​

ស្ថានភាព​នៅក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ ​កាន់តែ​តានតឹង​ ​ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​ ​ហើយ​ពេលនេះ​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ ​John​ ​Bolton​ ​ស្នើ​លោក​ត្រាំ​ប្រើ​កម្លាំងយោធា​នៅ​វេណេហ្ស៊ុយអេឡា​។​

​លោក​ ​John​ ​Bolton​ ​បា​នប្រ​ជំរុញ​ឲ្យ​ប្រធានាធិបតី​ដូ​ណា​លត្រាំ​ ​ជ្រៀតជ្រែក​ដោយ​យោធា​នៅក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ ​។​សារព័ត៌មាន​ ​The​ ​Washington​ ​Post​ ​បាន​ដក​ស្រង​សម្តី​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​បញ្ជាក់​ថា​ ​ប្រធានាធិបតី​គួរតែ​ប្រើប្រាស់​កម្លាំង​នៅ​វេណេហ្ស៊ុយអេឡា​ ​។​

​ប៉ុន្តែ​ប្រធានាធិបតី​ដូ​ណា​លត្រាំ​វិញ​ ​មិន​ចង់​ប្រើ​កម្លាំង​នោះ​ឡើយ​ដោយ​ដាក់ទណ្ឌកម្ម​ទៅលើ​យោធា​វេណេហ្ស៊ុយអេឡា​វិញ​។​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ ​មិន​ចង់​ឲ្យ​អូស​បន្លាយពេល​វេលា​នៅក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ទៀត​ឡើយ​ ​អាច​នឹង​ខកបំណង​ ​ជាថ្មី​។​​

សារព័ត៌មាន​ ​អាមេរិក​បាន​ផ្សាយ​ទៀត​ថា​ ​នៅក្នុង​កិច្ចប្រជុំ​នៅ​សេតវិមាន​កាលពី​សប្តាហ៍​កន្លងមក​ ​បណ្តា​ជំនួយការ​ ​របស់​លោកBolton​ ​បាន​ស្នើ​ឲ្យ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​ ​បញ្ចប់​វិបត្តិ​នៅក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​។​ ​អគ្គ​មេបញ្ជាការ​កងទ័ពជើងគោក​អាមេរិក​ ​លោក​ ​Paul​ ​Selva​ ​ក៏បាន​ស្នើ​ឲ្យ​ប្រើប្រាស់​កម្លាំងយោធា​ផង​ដែរ​។​

​ការប្រើ​ប្រាស់​កម្លាំងយោធា​របស់​អាមេរិក​ ​ទៅលើ​ប្រទេស​វេណេហ្ស៊ុយអេឡា​ ​អាច​នឹង​ទទួលរង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ​ពិសេស​គឺ​រុស្ស៊ី​និង​ចិន​ ​។​ទាំងនោះ​ហើយ​បាន​ជា​អាមេរិក​ជំរុញ​ឲ្យកម្លាំង​ក្នុង​ស្រុក​ ​នៅ​វេណេហ្ស៊ុយអេឡា​ ​និង​ប្រទេសជិតខាង​កូ​ឡំ​បី​ជួយ​ដល់​កម្លាំង​ក្រុមប្រឆាំង​ ​ក្នុង​ការ​ផ្តួល​រំលំ​ ​លោក​ ​ម៉ា​ឌូ​រ៉ូ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close