លោកសាយ មករាមេគយចល័តសាខាខេត្តបន្ទាយមានជ័យដែលបានដាក់ទីតាំងនៅចំណុចសាលាក្រហមក្នុងស្រុកអូរជ្រៅកំពុងតែសប្បាយប្រមូលលុយពីការដឹកទំនិញឆ្លងកាត់ដាក់ហោប៉ៅ ?
ក្រុមអាជីវករ ក៏ដូចជាក្រុមឈ្មួញតូចធំដែលរកសុីដឹកទំនិញគ្រប់ប្រភេទចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឲ្យដឹងជាបន្តបន្ទាប់ថា រាល់ថ្ងៃនេះពួកគាត់បានដឹកទំនិញ តាមប្រភេទរថយន្តសាំយ៉ុង រថយន្តនីសាន់ ម៉ូតូសណ្តោង និងរថយន្តធំៗមួយចំនួនទៀត គឺត្រូវបានលោក សាយ មករា មេគយចល័តសាខាខេត្តបន្ទាយមានជ័យ ដែលបានដាក់ទីតាំងនៅចំនុចសាលាក្រហម ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ បានតម្រូវអោយពួកគាត់បង់លុយក្រៅផ្លូវការដោយពុំមានចេញនៅវិក័យប័ត្រនោះទេ ។
ប្រភពបន្តថា ការបង់លុយអោយទៅគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យនៅចំនុចសាលាក្រហមនេះ គឺក្នុង០១គ្រឿង ចាប់ពី៣០០០០ (បីមុឺនរៀល) ៨០០០០ (ប្រាំបីមុឺន) ១០០០០០ (ដប់មុឺនរៀល) និងរហូតទៅដល់២៥០០០០( ម្ភៃប្រាំមុឺនរៀល) ក៏មានដែរ ។ប្រភពបន្ថែមថា បើសិនពួកគាត់មិនចូលទៅបង់លុយទេនោះ គឺប្រាកដជាមានរថយន្តប្រដេញជិះតាមចាប់ប្រផាត់ប្រភីងជាមិនខាន ហើយកុំសង្ឃឹមថា អាចរួចខ្លួនឡើយ បើមិនបង់លុយអោយមន្រ្តីគយទាំងនោះ។
ក្រុមឈ្មួញលើកឡើងថា ពួកគាត់រាល់ថ្ងៃនេះគឺពិបាករកសុីខ្លាំងណាស់ដោយសារតែត្រូវបង់លុយអោយទៅគយតាមដងផ្លូវច្រើនកន្លែងពេក កន្លែងខ្លះ៣០០០០ (បីមុឺនរៀល) ទៅ១០០០០០ (ដប់មុឺនរៀល) ធ្វើអោយពួកគាត់ចំនិញបានតិចតូចស្ទើរតែដាក់ខ្យល់ទៅហើយ។
សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីរបស់លោក មករា មេគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យនៅចំនុចសាលាក្រហម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកន្លងទៅមានគេហទំព័រក្នុងស្រុកមួយចំនួនតែងតែចុះផ្សាយផងដែរដើម្បីអោយថ្នាក់លើ និងស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតរាល់សកម្មភាពពុករលួយជាលក្ខណ:ប្រព័ន្ធរបស់លោក មករា និងបក្សពួករបស់ខ្លួន។
មហាជនជាច្រើនសូមអំពាវឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម ឱម យិនទៀង ប្រធានប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតអោយបានសុីជម្រៅចំសកម្មភាពពុករលួយលក្ខណ:ប្រព័ន្ធរបស់លោក សាយមករា មេគយចល័តសាខាខេត្តបន្ទាយមានជ័យនេះជាបន្ទាន់ផងចុះ ព្រោះមេគយរូបនេះកំពុងល្បីល្បាញខាងជំរិតទាលុយនិងបេីកឡានចាប់យកលុយស្រស់ៗពីក្រុមអាជីវករណាដែលហានលោតឆត្រពាក់ព័ន្ធនិងការចោទប្រកាន់ខាងលេីកាសែតនិងគេហទំពរខ្មែរ7មករាមិនអាចសុំការបំភ្លឺបានឡេីយដោយពុំមានលេខទូរសព្ឌទំនាក់ទំនងបានឡេីយកាលពីព្រឹកថ្ងៃទី 05ខែ05ឆ្នាំ2019។
គួររំលឹកផងដែលថាកាលពីថ្មីប៉ុន្មានថ្ងៃនេះលោកឈួនសោភាមេគយចលតតំបន់៥ត្រូវបានលោកបណ្ឌិតគុណ ញឺមអគ្គនាយដ្ធានគយនិងរដ្ធាករកម្ពុជាបានហៅមកដោះក្អែលនិងច្រាស់ដែកលោកមេគយចលតតំបន់5ឈ្មោះឈួនសោភាហេីយនៅឡេីយបុគ្គលល្បីខាងគាបសុីលុយពីអាជីវករឈ្មោះសាយមករាប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។