គ្រោះថ្នាក់យន្តហោះនៅរុស្ស៊ី ស្លាប់ ៤១នាក់
គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយបានកើតឡើងនៅក្នុងអាកាសយានដ្ឋាន Sheremetyevo ប្រទេរុស្ស៊ី បណ្តាលឲ្យមានមនុស្ស ៤១នាក់ស្លាប់ ក្នុងចំណោមអ្នកដំណើរ៧២នាក់ ។ហេតុការគ្រោះថ្នាក់កើតឡើងពេលយន្តហោះចុះចត់ជាបន្ទាន់ ។ ជាភព្ធសំណាងក្រុមជួយសង្គ្រោះបានជួយទាន់ពេលវេលាទើបមានអ្នកនៅរស់ក្នុងហេតុការនេះ។
មូលហេតុនៃការឆេះយន្តហោះដឹកអ្នកដំណើរនេះ ក្រុមជំនាញរបស់រុស្ស៊ីបាននិងកំពុងស៊ើបអង្កេត ហើយមិនទាន់អាចបញ្ជាក់បានថា បណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ។
សារព័ត៌មានរុស្ស៊ី បានផ្សាយនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ថា យន្តហោះដឹកអ្នកដំណើរនេះបង្ខំចុះចតជាបន្ទាន់ ហើយក៏ឆាបឆេះតែម្តងនៅឯអាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្លាប់អ្នកដំណើរ៤១នាក់។
អ្នកដំណើរ៣៧នាក់ នៅរស់រានមានជីវិត ក្នុងនោះ៥នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Aeroflot airlines ។ កុមារ២នាក់ស្ថិតនៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត ។
យន្តហោះដឹកអ្នកដំណើរនេះ គឺជាយន្តហោះ Sukhoi Superjet 100 ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ។ អ្នកដំណើរសរុប៧៣នាក់ រួមជាមួយអាកាសយានិក៥នាក់ នៅលើយន្តហោះនេះ ចេញដំណើរពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង Murmansk ភាគខាងជើងរបស់រុស្ស៊ី ។ ប៉ុន្តែវាបានបត់ក្បាលតម្រង់ទិសត្រឡប់ក្រោយវិញ ដោយមូលហេតុ «ហេតុផលបច្ចេកទេស» ដែលមិនអាចបញ្ជាក់ប្រាប់ ហើយម៉ាស៊ីនយន្តហោះក៏ចាប់ផ្តើមឆាបឆេះតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។