រណ្ដៅ​ដី​ដ៏​ធំ​និង​ជ្រៅ១កន្លែង​ជីក​ដល់​ក្បាល​ប្រែត​នៅ​ស្រុក​អង្គស្នួល​ ​កំពុង​បង្ក​ហា​នី​ភ័យ​ជា​ខ្លាំង​?​

​ខេត្តកណ្តាល​ ​៖​ ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ ​កណ្តាល​កន្លែង​ ​ឃុំ​ឆក់ឈើនាង​ ​ស្រុក​អង្គស្នួល​ ​ខេត្ត​កណ្ដាល​ ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ ​និង​ប្រតិកម្ម​ ​ជា​ខ្លាំង​មក​លើ​ឈ្មួញ​ដឹក​ដី​ខ្នាត​ធំ​ ​ចំនួន១របស់​លោក​តាក់​ជី​ឡៅ​ថៅកែ​ជីកដី​​ដែល​កំពុង​ធ្វើអាជីវកម្ម​ ​ជីករណ្ដៅ​ដី​ធំ​ ​និង​មាន​ជម្រៅ​ប្រមាណ​ចាប់ពី២០ទៅ​ ​៣០ម៉ែត្រ​ ​នៅ​ចំណុច​ក្រោយ​ភូមិ​ ​ជាប់​ផ្ទះ​របស់​ពួកគាត់​។​

​ជាហេតុ​នាំឲ្យ​ពួកគាត់​ដែល​មាន​ដី​ជុំវិញ​ ​ជាពិសេស​ ​គឺ​ម្ចាស់ផ្ទះ​ដែល​នៅ​ជាប់​រណ្ដៅ​ ​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​។​ ​ដោយ​ខ្លាច​កូនចៅ​ ​គោក្របី​ ​សត្វពាហនៈ​មាន់ទា​ ​ជ្រូក​ ​ដើរ​ធ្លាក់​ចូល​រណ្ដៅ​ ​ប្រាកដជា​ស្លាប់​មិនខាន​ឡើយ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ​ក្រុមហ៊ុន​គ្រឿងចក្រ​ខាងលើ​បាន​ធ្វើការ​ដឹកជញ្ជូន​គ្មានឈប់ឈរ​ ​។​ ​ស្រោចទឹក​មិន​ទៀងទាត់​ ​បណ្ដាលឲ្យ​ដី​ហុយទ្រលោម​ ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ ​សុខភាព​ពួកគាត់​ជា​ខ្លាំង​។​ ​អនាគត​ទៅ​អ្នកភូមិ​ ​ប្រឈម​និង​កើតជំងឺ​របេង​គ្រប់គ្នា​មិនខាន​ឡើយ​?​

​ពលរដ្ឋ​ ​នៅ​ភូមិ​ ​កណ្តាល​កន្លែង​ ​ឃុំ​ឆក់ឈើនាង​ ​ស្រុក​អង្គស្នួល​ ​បាន​អះអាង​ប្រាប់​ខ្មែរ៧មករា​អោយ​ដឹង​ថា​ ​ថៅកែ​គ្រឿងចក្រ​ជីក​និង​ដឹក​អា​ចម័​ដី​មានឈ្មោះ​តាក់​ ​ ​ជី​ឡៅ​ ​ដែល​បាន​ជីក​ ​រណ្ដៅ​ដី​ទំហំ​រាប់​រយ​ហិ​ក​តា​ ​បួនជ្រុង​ ​នៅ​កៀក​និង​ផ្ទះ​ពួកគាត់​តែ​ម្ដង​ធ្វេី​អោយ​រំខាន​ដល់​ពួកគាត់​រស់នៅ​យ៉ាង​ខ្លាំង​ព្រោះតែ​មេ​ឈ្មួញ​ដ៏​មានអំណាច​រូប​នេះ​ចេះ​សែន​សំណែន​ដល់​អាជ្ញាធរ​ស្រុក​និង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្តាល​ស្ងាត់បាត់​មាត់​ឈឺង​និយាយ​មិន​ចេញ​ចង់​ថៅកែ​ជីក​អា​ចម័​ដី​ដល់​ក្បាល​ប្រែត​យ៉ាងណា​ក៏​ការ​ដ្ធា​នរ​បស់​លោក​តាក់​ជី​ឡៅ​នៅតែ​ដំណើរការ​ជីក​និង​ដឹកជញ្ជូន​បាន​ដោយ​ស៊េរី​និង​មិន​មានការ​រំខាន​ឡើយ​ដោយសារ​ម្ចាស់​ការ​ដ្ធាន​ជីក​អាច​ម៏​ដី​និង​ដឹកជញ្ជូន​ជា​មនុស្ស​តែមួយ​ជាមួយ​លោក​រ៉ា​ ​ដេត​ ​អភិបាលស្រុក​អង្គស្នួល​។​

​ពលរដ្ឋ​បន្ត​ថា​!​ ​ក្រុមហ៊ុន​ខាងលើ​នេះ​បាន​ជីករណ្ដៅ​ដី​ ​មហាសែន​ធំ​និង​ជ្រៅ​ចាប់ពី២០ទៅ៣០ម៉ែត្រ​ ​ធ្វើឲ្យ​ពួកគាត់​ព្រួយ​ ​បា​រម្ហ​ពី​សុ​វត្តិភាព​កូនចៅ​និង​សត្វ​ពាហនះ​ធ្លាក់​ស្លាប់​ដោយសារ​រណ្តៅ​ដី​​ខ្លាច​កើតមាន​គ្រោះថ្នាក់​ ​ដល់អាយុ​ជីវិត​ជាយថាហេតុ​។​

​ក្នុង​នោះ​ ​ខាង​ក្រុមហ៊ុន​បាន​ធ្វើការ​ដឹកជញ្ជូន​អាចម៍ដី​ ​ឲ្យ​អតិថិជន​ខ្លួន​ ​ដោយ​ពុំ​បាន​គ្រប​តង់​ត្រឹមត្រូវ​ឡើយ​ ​ធ្វើឲ្យ​អាចម៍ដី​ជ្រុះ​រប៉ាត់រប៉ាយ​ ​ពេញ​ផ្លូវ​កៅស៊ូ​ ​និង​ហ៊ុយ​ឡើង​ទ្រលោម​មើល​ផ្លូវ​សុឹង​មិនឃើញ​ជាពិសេស​ផ្លូវលំ​ក៏​ចាប់ផ្តើម​ខូច​ជា​អន្លើ​ៗ​ដោយសារ​រថយន្ត​ដឹក​ដី​របស់​លោក​តាក់​ ​ជី​ឡៅ​នេះ​តែម្តង​។​

​ពាក់​ពន្ធ័​និង​ការ​លើកឡើង​របស់​ប្រជា​ពល​រដ្ធ​ខាងលើ​នេះ​កាលពី​ព្រឹក​ថ្ងៃទី០៦ខែឧសភា​ឆ្នាំ២០១៩ខ្មែរ៧មករា​សុំ​ការ​បំភ្លឺ​ពី​លោក​តាក់​ ​ជី​ឡៅ​ ​ម្ចាស់​ការ​ដ្ធាន​ជីក​និង​ដឹក​អាច​ម៏​ដី​បាន​ប្រាប់​អោយ​ដឹង​តាម​ទូ​រស​ព្ឌ័​ថា​កន្លែង​លោក​មានច្បាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ត្រឹមត្រូវ​។​
​ទន្ទឹម​និង​នោះ​ ​ខាង​ថៅកែ​គ្រឿងចក្រ​ ​មិនបាន​ស្រោចទឹក​ ​ឲ្យ​ទៀងទាត់​ទេ​ ​ជាហេតុ​នាំឲ្យ​ដី​ហុយទ្រលោម​ ​តាម​កង់ឡាន​ ​ប៉ះពាល់​សុខភាព​អ្នកភូមិ​ជា​ខ្លាំង​ ​ ​ម្យ៉ាងវិញទៀត​ ​ពលរដ្ឋ​មិន​ហ៊ាន​ ​ឲ្យ​កូនចៅ​ឬ​ក្មេង​ដើរចេញ​ពី​ផ្ទះ​ទេ​ ​ព្រោះ​ខ្លាច​រថយន្ត​ដឹក​ដី​បុក​ស្លាប់​ ​ពោល​គឺ​កសិករ​ ​ដែល​មក​ពី​ធ្វើការ​ងា​រនើយ​ហត់​ចង់​សំរាក​ក៏​មិនបាន​ព្រោះ​ថ្លង់​ ​សម្លេង​រថយន្ត​ដឹក​ដី​ឡើង​ទ្រហឹងអឺងកង​ ​ស្ទើ​បែក​ក្រ​ដាស់​ត្រចៀក​។​

​ឆ្លើយតប​និង​ការ​លើកឡើង​ខាងលើ​លោក​ ​រ៉ា​ ​ដេត​ ​ ​អភិបាលស្រុក​អង្គស្នួល​ ​បាន​ឆ្លើយ​ប្រាប់​អោយ​ដឹង​ថា​ខ្ញុំ​កំពុង​ជាប់​ប្រជុំ​គ​ណះ​អភិបាលខេត្ត​។​គួរ​រំលឹក​ផង​ដែល​ថា​កន្លងមក​អាជ្ញាធរ​ស្រុក​ធ្លាប់​អះអាង​ថា​កន្លែង​រណ្តៅ​ដី​ ​ខាងគ្រឿងចក្រ​ ​ជីកដី​ទាំងនោះ​គេ​មានច្បាប់​អាជ្ញាប័ណ្ណ​ហើយ​។

គួរ​បញ្ជាក់​ថា​ចាប់តាំងពី​លោក​ ​តាក់​ ​ជី​ឡៅ​ ​ចាប់ផ្តើម​ជីក​អាច​ម៏​ដី​និង​ដឹក​ពេលណា​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ណាស់​ព្រោះតែ​ការ​ជីក​យក​អាច​ម៏​ដី​ជ្រៅ​និង​ដល់​ក្បាល​ប្រែត​ពួកគាត់​សំណូមពរ​លោក​ម៉ៅ​ ​ភិរុណ​ ​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កណ្តាល​មេត្តា​ជួយ​មក​ចុះ​មើល​និង​ពិនិត្យ​រណ្តៅ​ដី​លោក​ ​តាក់​ ​ជី​ឡៅ​ ​ផង​បើ​សង្ឃឺ​មលើ​លោក​រ៉ា​ ​ដេ​ត​ចៅហ្វាយស្រុក​អង្គស្នួល​និង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ជា​មនុស្ស​តែមួយ​ជាមួយ​និង​ម្ចាស់​ការ​ដ្ធាន​ជីក​អាច​ម៏​ដី​និង​ដឹកជញ្ជូន​ដី​សុទ្ធ​គ្នា​គាត់​ទាំងអស់​៕​

​ដោយ​៖​ ​ខ្មែរ៧មករា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close