ឈ្មួញ​កំពុងតែ​បំផុសបំផុល​ពុះ​ដី​រដ្ឋ​លក់​យ៉ាង​អានាធិបតេយ្យ​ស្ថិតនៅ​តំបន់​អុក​ ​តា​តេ​ង​ខាងត្បូង​អតីត​អាង​ទឹ​ក​ង៉ិ​នវុ​ធ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បារាយណ៍​ ​ខេត្តកំពង់ធំ​ ​?​

​ខេត្តកំពង់ធំ​៖​ ​តាម​សេចក្តី​រាយ​កា​រណ៏​ពី​ប្រជាពលរដ្ឋ​ឃុំ​ទ្រៀល​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​បាន​ឲ្យដឹង​ថា​មាន​ពលរដ្ឋ​ប្រមាណ១០ទៅ១៥នាក់​មក​ពី​ខេត្តកណ្តាល​និង​ខេត្ត​មួយចំនួន​ទៀត​បាន​មក​ទិញ​ដី​ពី​ឈ្មោះ​ ​អ៊ុ​ក​ ​វ៉ុន​ជាម​ន្ត្រី​នគរបាល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដែល​ដី​នោះ​ស្ថិតនៅ​តំបន់​អុក​ ​តា​តេ​ង​ខាងត្បូង​អតីត​អាង​ទឹ​ក​ង៉ិ​នវុ​ធ​ក្នុង​ភួមិ​សាស្ត្រ​ឃុំ​បារាយណ៍​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ដែល​ជា​ដី​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ ​ឈ្មោះ​ ​អ៊ុ​ក​ ​វ៉ុន​ ​បាន​លក់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង១ហិ​ក​តា​តម្លៃ២០០០ដុល្លារ​ហើយ​សន្យា​ថា​នឹង​រត់ការ​ច្បាប់​ឲ្យ​ដី​ទាំង​អត់ច្បាប់​រហូត​បានច្បាប់​មានច្បាប់​ចាប់ពី២០០​-​៣០០ហិ​ក​តា​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ខ្មែរ៧មករា​យើង​មិន​អាច​ទាក់ទង​ពី​ឈ្មោះ​ ​អ៊ុ​ក​ ​វ៉ុន​ ​ជាម​ន្ត្រី​នគរបាល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​បានទេ​នៅ​ថៃ្ង​ទី០៦ខែ០៥ឆ្នាំ២០១៩​។​ ​ចំណែក​លោក​ ​ហាក់​ ​ម៉ុង​ហួត​ ​អភិបាលស្រុក​បារាយណ៍​ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​កាលពី​ព្រឹក​ថ្ងៃទី០៦ខែឧសភា​ឆ្នាំ២០១៩ដោយ​ទូ​រស​ព្ឌ័​ខល​ចូល​គ្មាន​អ្នកទទួល​។​

​ទោះបីជា​យ៉ាង​ក៍​ដោយ​លោក​ ​ធូ​ ​សេង​ ​មេឃុំ​បារាយណ៍​បាន​អះអាង​ប្រាប់​សារពត៌មាន​យើង​ថា​រឿង​យក​ដី​រដ្ឋ​លក់​ខាងលើ​ហ្នឹង​!​កើតមាន​យូរហើយ​មិន​ដូច​ការ​លើកឡើង​របស់​ឡើយ​ ​។​

​ដោយឡែក​លោក​ ​តុប​ ​កក្កដា​ ​ខ្មែរ៧មករា​សុំ​ការ​បំភ្លឺ​តាម​ប្រពន្ធ័​តេឡេក្រាម​លោក​មិន​តប​ឡើយ​។​

​ប្រជាពលរដ្ឋ​ឃុំ​ទ្រៀល​ស្រុក​បារាយណ៍​បាន​លើកឡើង​ថា​ ​ការ​យក​ដី​រដ្ឋ​លក់​ស្ថិតនៅ​តំបន់​អុក​តា​តេ​ង​ខាងត្បូង​អតីត​អាង​ទឹ​ក​ង៉ិ​នវុ​ធ​ក្នុង​ភួមិ​កណ្តាល​ក្នុង​ភូមិសាស្ត្រ​ឃុំ​បារាយណ៍​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ដែល​ជា​ដី​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​បើ​មិន​មានការ​ឃុបឃិត​ពុករលួយ​ជា​ប្រព័ន្ធ​ក៏​មិន​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន​បាន​ដែរ​ ​?​

​ប្រជាពលរដ្ឋ​សុំ​ណូម​ពរ​ដល់​លោក​ ​សុខ​ ​លូ​ ​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ធំ​ ​និង​ឯកឧត្តម​ ​សាយ​ ​សំ​អាល់​ ​រដ្ធ​មន្ត្រី​ក្រ​សួង​បរិ​ស្តាន​និង​ឯកឧត្តម​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏ដូចជា​ក្រសួង​ពាក់​ពន្ធ័​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​មេត្តា​បើក​កញ្ចប់​ធ្វើការ​ស្រាវ​ជ្រាវ​សេីុប​អង្កេត​អោ​យសុី​ជម្រៅ​ទៅលើ​អ្នក​ពាក់​ពន្ធ័​និង​នៅ​ពីក្រោយខ្នង​ក្នុង​ការ​ឃុបឃិត​គ្នា​យក​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រ​សួង​បរិ​ស្តាន​មក​គ្រប់គ្រង​វិញ​បើមិនដូច្នោះទេ​និង​ក្លាយជា​កម្ម​សិទ្ធ​បុគ្គល​មួយ​ក្តាប់​តូច​មិនខាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close