មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទំនើប​តម្លៃ២០០លាន​ដុល្លារ​ ​កំពុង​ចាប់ផ្តើម​សាងសង់​ ​នៅ​តំបន់​ ​បឹង​ស្នោ​រ​ ​ក្នុង​រាជធានី​ភ្នំពេញ​

​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ​និង​លំនៅឋាន​ដ៏​ទំនើប​ ​ទាន់សម័យ​ ​កម្ពស់​ ​៣៨​ ​ជាន់​ ​ដែល​មានតម្លៃ​រហូត២០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​នឹង​ផុស​ឡើង​នៅ​តំបន់​ ​បឹង​ស្នោ​រក្បែរ​ផ្លូវជាតិ​លេខ១​ ​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗ​ខាងមុខនេះ​។​ ​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ ​One​ ​Central​ ​Tower​ ​ដែល​មាន​កម្ពស់៣៨ជាន់​ ​នៅ​លើ​ផ្ទៃដី​ ​២៤.០០០ម៉ែត្រការ៉េ​ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​វិនិយោគ២០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ត្រូវ​បាន​ចាប់ផ្តើម​សម្ពោធ​ ​បុក​គ្រឹះ​ធ្វើ​ ​ការសាងសង់​ហើយ​ ​នៅ​ព្រឹក​ថ្ងៃទី០៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​។​

​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​B.I.C​ ​Group​ ​លោក​ ​យឹម​ ​ល័ក្ខណ៍​ ​បាន​មានប្រសាសន៍​ថា​ ​ការរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ព្រឹក​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​សាងសង់​នូវ​គម្រោង​អចលនទ្រព្យ​ដំបូងបង្អស់​របស់​ ​B.I.C​ ​Group​ ​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​លោក​បាន​បន្ដ​ថា​ ​សម្រាប់​ការសាងសង់​ ​One​ ​Central​ ​ដែល​មាន​រយៈពេល​ ​២​ ​ឆ្នាំ​កន្លះ​ ​ក្នុងទឹក​ប្រាក់​វិនិយោគ​ដំបូង​រហូតដល់​ទៅ​ ​២០០​ ​លាន​ដុល្លារ​អាម៉េរិក​។​ ​លោក​បាន​បន្ដ​ទៀត​ថា​ ​នេះ​គឺជា​ជំហាន​ដំបូង​នៃ​ការ​អភិវឌ្ឍ​ជាច្រើន​ ​ដើម្បី​អភិវឌ្ឍន៍​តំបន់​បឹង​ស្នោ​ ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​លូតលាស់​ថ្មី​មួយទៀត​ដែល​ផ្តល់​នូវ​ការរស់នៅ​ ​ការងារ​ ​និង​ការកម្សាន្ត​ ​ដ៏​ទំនើប​សម្បូរ​បែប​លំដាប់​ពិភពលោក​។​ ​លោក​បាន​បន្ថែម​ថា​ ​One​ ​Central​ ​គឺជា​ការ​រួមបញ្ចូល​គ្នា​នូវ​ការិយាល័យ​ពាណិជ្ជកម្ម​ ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ ​មន្ទីរពេទ្យ​ ​អគារ​ស្នាក់នៅ​ ​និង​ជា​តំបន់​ធម្មជាតិ​បៃតង​ ​នៅក្នុង​ទំហំដី​ប្រមាណ​ ​២៤.០០០​ ​ម៉ែត្រការ៉េ​។​ ​ជាមួយគ្នា​នេះ​ ​One​ ​Central​ ​Tower​ ​មាន​ចំនួន៥អគារ​ ​ដែល​ក្នុង​នោះ​ ​អគារ​ចំនួន៤​ ​នឹង​ដើរតួ​ជា​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ​រួមមាន​អគារ​ការិយាល័យ​ ​ផ្សារ​ទំនើប​ ​មន្ទីរពេទ្យ​ទំនើប​ ​ភោជនីយដ្ឋាន​ជាដើម​ ​ហើយ​អ​គារ​ចំនួ១​ ​ជា​ប្រភេទ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ដ៏​ទាន់សម័យ​។​ ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​B.I.C​ ​Groupលោក​ ​យឹម​ ​ល័ក្ខណ៍​ ​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ​«​ក្រុមហ៊ុន​យើង​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ ​ដែល​បាន​រៀបចំ​កម្មវិធី​បញ្ចុះ​បឋមសិលា​នា​ព្រឹក​នេះ​ ​ដើម្បី​ជា​ការ​បង្ហាញថា​យើង​ចាប់ផ្តើម​ ​ការសាងសង់​ ​One​ ​Centralតាម​ផែនការ​អភិវឌ្ឍន៍​របស់​យើង​ ​ដែល​ជា​ការ​ចាប់ផ្តើម​ ​អភិវឌ្ឍន៍​តំបន់​សក្តា​នុ​ពល​ដ៏​ខ្លាំងក្លា​មួយទៀត​ ​និង​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​”​។​ ​ទន្ទឹម​នេះ​ ​ក្រុមហ៊ុន​ ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ ​ដែល​អាចប​ង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​ ​លំដាប់​ពិភពលោក​ ​ជាមួយនឹង​ការ​ទាក់ទាញ​ការ​វិ​និ​យោ​គ​ធំៗ​លើ​ការរស់នៅ​ ​និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ធំៗ​។​

​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការរៀបចំ​ផែនការ​ ​ក្រុមហ៊ុន​បាន​ផ្តោត​ការ​យកចិត្ត​ ​ទុកដាក់​យ៉ាង​ខ្លាំង​ ​នូវ​ការធានា​មួយ​ដែល​ត្រូវតែ​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​ ​សេដ្ឋកិច្ច​ ​ដ៏​មាន​សក្តា​នុ​ពល​ខ្លាំងក្លា​រួម​ជាមួយ​ការ​ផ្តល់​នូវ​បរិស្ថាន​រស់នៅ​ល្អ​បំផុត​ដល់​ប្រជាពលរដ្ឋ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​វត្តមាន​ថ្មី​នៃ​អគារ​ពាណិជ្ជកម្ម​ចំរុះ​មួយ​នេះ​ ​ដោយ​លោក​ ​បាន​ ​លោក​ឡើង​ថា​ ​«​វា​ជា​រឿង​ល្អ​ចំពោះ​ការអភិវឌ្ឍន៍​ ​និង​ភាព​ ​រីកចម្រើន​លើ​វិស័យ​សំ​ណង់​ទំនើប​ៗ​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​ចំពោះ​តំបន់​បឹង​ស្នោ​រ​ ​បាន​និង​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ដោយសារតែ​វា​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ ​ហើយ​មាន​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ដែល​កម្រិតជីវភាព​មធ្យម​ ​និង​លើ​មធ្យម​ចូល​ទៅ​រស់នៅ​ទីនេះ​ច្រើន​។​ ​ក្រៅពី​នេះ​ ​វា​ក៏​ជា​បណ្តុំ​នៃ​បុរី​ ​សំណង់​លំនៅឋាន​ច្រើន​ ​ហើយ​មិន​លើស​ពី​រយៈពេល៣ទៅ៤ឆ្នាំ​ទៀត​នោះ​ទេ​ ​តំបន់​បឹង​ស្នោ​រ​ ​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​នេះ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close