សម្តេចតេជោចូលរួមស្រាយបួសរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកឥស្លាម
សម្ដេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ឧសភានេះ ខ្ញុំនឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកខ្មែរ-ឥស្លាម នៅកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញសហគមខ្មែរ-ឥស្លាមទូទាំងប្រទេសកាន់តែរីកចម្រើនជាមួយនឹងសិទ្ឋិសេរីភាពពេញលេញទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងក្នុងមុខរបរតូចធំនៅក្នុងប្រទេស ដោយគ្មានការរើសអើង»។
សម្ដេចតេជោនាយករដ្ធមន្រ្តី ក៏បានអរគុណបងប្អូនសហគមខ្មែរឥស្លាមទាំងក្នុងនិងក្រៅប្រទេស ចំពោះទំនុកចិត្ត និងការគាំទ្រមកលើការដឹកនាំរបស់សម្តេចផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។