ទេសចរអូស្រ្តាលី និងអាហ្រ្វិកខាងត្បូង ចាប់អារម្មណ៍សត្វឈ្មុសប្រែង
យោងតាមអង្គការ WCS បានឲ្យដឹងថា ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលីនិងអាហ្វ្រិកខាងត្បូងមានការចាប់អារម្មណ៍ខ្លាំងលើសត្វសំពោចភ្នំ ឬឈ្មុសប្រែង ដែលជាប្រភេទសត្វដ៏កម្រមួយ ក្នុងកំឡុងពេលពួកគាត់បានទៅទស្សនាជំរុំចាហ៊ូហ្គីបឹន (Jahoo Gibbon) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែ មេសា កន្លងទៅ។
តាមការបញ្ជាក់របស់ WCS ប្រភេទសត្វសំពោចភ្នំនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង។ មានមនុស្សតិចតួចណាស់ដែលមានឱកាសបានឃើញវា។
សូមបញ្ជាក់ថា សត្វសំពោចភ្នំស៊ីគ្រាប់ផ្លែឈើជាអាហារ ជាពិសេស ផ្លែល្វា។ សត្វនេះ ទាំងញីទាំងឈ្មោល មានក្រពេញផលិតក្លិនម៉្យាងដែលធ្វើឲ្យខ្លួនវាធំក្លិនដូចពោតលីង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។