ព្រះមហាក្សត្រ​កម្ពុជា​ថ្វាយព្រះ​រាជសារ​អបអរសាទរ​ថ្វាយព្រះ​មហាក្សត្រ​ថៃ​ថ្មី​ ​ដែល​ទើប​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ ​បាន​សព្វ​ព្រះរាជហឫទ័យ​ ​ថ្វាយព្រះ​រាជសារ​អបអរសាទរ​ថ្វាយព្រះ​ករុណា​ ​ព្រះបាទ​សម្តេច​ ​មហា​វិជ្ជ​រ៉ា​ឡុង​កន​ ​ក្នុងឱកាសនៃ​ព្រះរាជ​ពិធី​យាង​គ្រង​ ​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ជា​ ​ព្រះមហាក្សត្រ​ថៃ​ ​នេះ​បើ​តាម​ព្រះរាជសារ​នៅ​ថ្ងៃទី០៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​។​

​សូមជម្រាប​ថា​ ​ព្រះមហាក្សត្រ​ថៃ​ ​ព្រះបាទ​ ​មហា​វិ​ជ្ជិ​រ៉ា​ឡុង​កន​ ​ទើបតែ​បាន​ឡើង​គ្រងរាជ្យ​ពេញ​បរិបូណ៌​ ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ថៃ​ ​នៅក្នុង​ព្រះរាជ​ពិធី​ ​រាជាភិសេក​ដ៏​អធិក​អធម៌​មួយ​ ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​ ​ហើយ​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ចន្ទ​ ​ទី០៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​បើ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ព្រះបាទ​ ​មហា​ ​វិ​ជ្ជិ​រ៉ា​ឡុង​កន​ ​គឺជា​ព្រះមហាក្សត្រ​តាំងតែពី​ឆ្នាំ២០១៦​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ​ដោយសារតែ​ប្រទេស​ថៃ​ត្រូវការ​ពេលវេលា​ ​កាន់ទុក្ខ​ថ្វាយ​អតីត​ព្រះមហាក្សត្រ​ ​និង​ការរៀបចំ​បោះឆ្នោតសកល​ថែមទៀត​នោះ​ ​ទើប​ព្រះរាជ​ពិធី​ឡើង​គ្រងរាជ​សម្បត្តិ​ ​ត្រូវ​ពន្យារ​ពេល​ម​ដល់​ដើមខែ​ឧសភា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close