រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ឲ្យ​ម្ចាស់​ខ្សែ​កាប្លិ៍​រុះរើ​បណ្តាញ​របស់​ខ្លួន​ដែល​ដាក់​នៅ​លើ​ដងផ្លូវ​

​រដ្ឋបាល​ធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​ម្ចាស់​ខ្សែ​កាប្​លិ៍​អាកាស​ទាំងអស់​ប្រញាប់​ចំរុះ​រើចេញ​ ​នៅ​លើ​កំណាត់ផ្លូវ​ទាំង១៧ក្នុងរយៈពេល១៥ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ដើម្បីឲ្យ​អាជ្ញាធរ​រៀបចំ​លើកកម្ពស់​សោភណភាព​និង​សណ្តាប់​ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង​និង​ស័ក្តិសម​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ ​ឃួង​ ​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ ​អង្គភាព​រដ្ឋ​ ​និង​ ​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ខ្សែ​កាប្​លិ៍​ចេញ​ ​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​នោះ​មាន​៖​ ​ផ្លូវ​ក្រមួនស​ ​(​ផ្លូវ​លេខ​ ​១១៤​)​ ​,​ ​វិថី​ព្រះអង្គ​ឌួង​ ​(​ផ្លូវ​លេខ១១០​)​ ​,​ ​វិថី​ព្រះស៊ីសុវត្ថិ​ ​,​ ​វិថីប៉ាស្ទ័រ​ ​(​ផ្លូវ​លេខ​ ​៥១​)​ ​,​មហាវិថី​ ​សម្តេច​សុធារស​ ​,​មហា​វិ​ថី​ហ្សា​ដឺ​ហ្គោល​ ​,​មហាវិថី​មុនី​រ៉េ​ត​ ​(​ផ្លូវ​លេខ២១៧​)​ ​,​មហា​វិ​ថី​នេរុ​ហ៍​(​ផ្ឡូវ​ ​លេខ២១៥​)​ ​,​ផ្លូវ​ឧក​ញ្ញា​ទេព​ផន​ ​(​ផ្លូវ​លេខ​ ​១៨២​)​ ​,​ផ្លូវ​ឧក​ញ្ញា​ឃ្លាំង​មឿន​ ​(​ផ្លូវ​លេខ៧០​ ​ផ្លូវ​លេខ​ ​២៧៣​​)​ ​,​ផ្លូវ១៩៨៦​ ​,​ផ្លូវ២០០៤​ ​,​មហាវិថី​មិត្តភាព​ភ្នំពេញ​ ​ហាណូយ​ ​(​ផ្លូវ១០១៩​)​ ​,​មហាវិថី​យោ​ ​ធ​ពល​ខេមរ​ភូ​មិន្​ធ​ ​(​ផ្លូវ២៧១​)​ ​,​ផ្លូវ​ចោមចៅ​ ​,​កំណាត់ផ្លូវ​ជាតិ​លេខ២​ ​(​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំ​ពេញ​)​ ។​

​សេចក្តី​ជូនដំណឹង​របស់​ ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ ​អង្គភាព​រដ្ឋ​ ​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​ដើម្បី​អនុវត្ត​ឲ្យ​មានប្រសិទ្ធភាព​ ​ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ ​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​ ​និង​របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close