អធិការ​នគរបាល​ខណ្ឌទួលគោក​ ​កំពុងតែ​ផ្គើន​និង​បទបញ្ជា​របស់​លោក​អភិបាលខណ្ឌ​ ​រឿង​ឲ្យ​ចុះទៅ​បង្ក្រាប​ទី​តាំង​អ៊ិ​ន​ធឺ​ណេត​យីហោ​ ​”​22B​ ​សញ្ញា​ ​សេះហោះ​”​ ​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ ​?​

អភិបាលខណ្ឌ​ទួលគោក​លោក​ ​ឯក​ ​ឃុ​នដឿន​ ​បាន​ឲ​ដឹង​តាម​(​WhatsApp​)​ ​កាលពី​ពេល​ថ្មី​ៗ​គាត់​បាន​ប្រាប់​ឲ្យ​លោក​ ​សុខ​ ​ហេង​ ​អធិការ​ខណ្ឌ​ ​ដាក់​កម្លាំង​បង្ក្រាប​ប៉ុន្តែ​មកដល់ពេលនេះ​ ​លោក​ ​សុខ​ ​ហេង​ ​អធិការ​នគរបាល​ខណ្ឌទួលគោក​ ​នៅតែ​មិនទាន់​មាន​វិធានការ​ក្នុង​ការ​ចុះទៅ​បង្ក្រាប​ទី​តាំង​អ៊ិ​ន​ធឺ​ណេត​យីហោ​ ​”​22B​ ​សញ្ញា​ ​សេះហោះ​”​ ​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​នោះ​នៅឡើយ​ទេ​។​

​តើ​បទបញ្ជា​ររបស់​លោក​ ​ឯក​ ​ឃុ​នដឿន​ ​ពិតជា​សាប​ដូច​ទឹកទន្លេ​មែន​ឬ​.​.​.​?​ ​បាន​ជា​លោក​ ​សុខ​ ​ហេង​ ​អធិការ​នគរបាល​ខណ្ឌ​មិន​ខ្លាច​បែបនេះ​?​

​គួរ​រំលឹក​ថា​ ​កន្លងមក​លោក​ផ្កាយ៣​ ​ស​ ​ថេត​ ​ស្នងការ​រាជធានី​ភ្នំពេញ​ ​បាន​ប្រកា​សក្ដែងៗ​ថា​ ​ត្រូវតែ​លុបបំបាត់​ឲ្យអស់​នៅ​ល្បែងស៊ីសង​ទាំង១២ខណ្ឌ​។​ ​ប៉ុន្តែ​បទបញ្ជា​ទាំងនេះ​ ​វា​ហាក់បីដូចជា​សាប​ដូច​ទឹកទន្លេ​ ​ខណៈ​ដែល​ម្ចាស់​ទី​តាំង​អ៊ិ​ន​ធឺ​ណេត​យីហោ​ ​(​22B​ ​សញ្ញា​ ​សេះហោះ​)​ ​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ ​online​ ​២៤ម៉ោង​លើ២៤ម៉ោង​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៨២​ ​ក្នុង​សង្កាត់​ទឹកល្អក់​ទី២​ ​ខណ្ឌទួលគោក​ ​កំពុង​បើក​លេង​បង្អួត​ភ្នែក​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ ​យ៉ាង​រលូន​មិន​ដោយ​មិន​ខ្លាចញញើត​អ្វី​បន្តិច​សោះ​នោះ​ ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ​អាច​ម្ចាស់​ទីតាំង​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​អភិបាល​ ​និង​លោក​អធិការ​ខណ្ឌទួលគោក​ទេ​ដឹង​ ​ទើប​មិន​ចុះ​ពិនិត្យ​ ​និង​បង្ក្រាប​បែបនេះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ ​ទីតាំង​មួយ​នេះ​ ​គេ​សង្កេតឃើញ​ក្រុម​ក្មេង​ទំនើង​ ​តែងតែ​មក​ចូលលេង​យ៉ាង​អាណា​ធិប​តេយ្យ​តែ​មិនឃើញ​អាជ្ញាធរ​មានសមត្ថកិច្ច​មូលដ្ឋាន​ ​ចុះ​មក​ទប់ស្កាត់​ ​ឬ​បង្ក្រាប​ឡើយ​។​ ​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា​ ​ទី​តាំង​អ៊ិ​ន​ធឺ​ណេត​ ​”​សញ្ញា​សេះហោះ​”​ ​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ ​online​ ​២៤ម៉ោង​លើ២៤ម៉ោង​ខាងលើ​នេះ​ ​មិនមែន​មានតែ​នៅ​ដឹក​ដី​ខណ្ឌទួលគោក​នោះ​ទេ​ ​គឺ​ម្ចាស់​ទីតាំង​បាន​ដាក់​ពង្រាយ​ស្ទើ​តែ​គ្រប់​ខណ្ឌ​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ដូច្នេះហើយ​ ​ប្រជាពលរដ្ឋ​បាន​សុំ​ពរ​ដល់​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ស​ ​ថេត​ ​ស្នងការ​រាជធានី​ភ្នំពេញ​ ​នឹង​លោក​ ​ឯក​ ​ឃុ​នដឿន​ ​អភិបាលខណ្ឌ​ទួលគោក​តែម្តង​ ​មេ​ត្ត​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះទៅ​ពិនិត្យ​ ​និង​បង្ក្រាប​ផង​។​ ​ប្រភព​ដដែល​បន្ត​ថា​ ​តើ​ឯណា​ទៅ​ពាក្យ​ថា​ ​ភូមិ​ឃុំ​មាន​សុវត្ថិភាព៩ចំណុច​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ដាក់ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​អនុ​វត្ថ​នោះ​?​ ​បើ​ភូមិ​ឃុំ​កើតមាន​នូវ​ល្បែងស៊ីសង​ពេញបន្ទុក​យ៉ាងនេះ​។​

​គួរ​រំលឹក​ថា​ ​កន្លងមក​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ដែល​ពាក់​ពន្ធ័​នៅ​ក្រោម​ឱ​វ៉ា​ទ​ ​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ ​មិន​ត្រូវ​មានការ​យោគយល់​ឡើយ​ ​មិន​តែប៉ុណ្ណោះ​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ទៀត​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ក៏​ធ្លាប់​បាន​ប្ដេជ្ញា​និង​ដាក់​បទ​បញ្ជា​រយ៉ា​ង​ម៉ឺងម៉ាត់​ឲ្យ​លោក​អភិបាល​ ​និង​លោក​អធិការ​ខណ្ឌ​ទាំង១២​ ​ត្រូវតែ​ទប់ស្កាត់​និង​បង្រ្កាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចគ្នា​ផង​ ​ដែរ​ដើម្បី​ធានា​ឲ្យបាន​នូវ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព៩ចំណុច​ ​ជូន​ប្រជាពលរដ្ឋ​។​

​ក៏ប៉ុន្តែ​ ​អធិការ​ខណ្ឌទួលគោក​ ​សុខ​ហេង​ ​បាន​អនុ​វត្ត​ផ្ទ្​ទុយ​ ​និង​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧប​នា​យក​រដ្ធ​មន្ត្រី​ ​រដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​ទៀតផង​ប្រហែលជា​អធិការ​រូប​នេះ​បាន​ទទួល​នៅ​សំណូក​ពី​បនល្បែង​ទឹ​តាំង​នេះ​ហើយ​បាន​ជា​មិន​បង្រ្កាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close