ប្តីចុងសម្លាប់ប្រពន្ធនៅខេត្តកោះកុងត្រូវបានសមត្ថកិច្ចចាប់ខ្លួន
ខេត្តពោធិ៍សាត់ ៖ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង លោក វរសេនីយ៍ទោ ធាង ឡេង បានឲ្យដឹងថាឃាតករបាញ់សម្លាប់ប្រពន្ធនៅខេត្តកោះកុងត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ឃាត់ខ្លួនបានហើយ។
កាលពីម៉ោង៧ និង៣០នាទីយប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា អំពើឃាតកម្ម បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះប្អូនស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ផ្តើមចេញពីរឿងដើមរបស់ស្ត្រីរងគ្រោះបានមកហៅស្ត្រីរងគ្រោះឲ្យទៅធ្វើជាមេបាក្នុងថ្ងៃការកូន ទើបធ្វើឲ្យជនសង្ស័យកើតចេញនូវភ្លើងប្រច័ណ្ឌហើយចេះតែតាមរករឿងស្ត្រីរងគ្រោះរហូតមក ស្រាប់តែដល់យប់ថ្ងៃកើតហេតុ ជនរងគ្រោះក៏ត្រូវបានបាញ់សម្លាប់តែម្តង រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។
ថា ស្ត្រីរងគ្រោះឈ្មោះ ហាន ធឿន ភេទស្រី អាយុ៥០ឆ្នាំ សពថ្ងៃនៅផ្ទះមើលចៅ និងមានប្តីចុង (ជនសង្ស័យ)ឈ្មោះ សេង វិបុល ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខរបរជាកម្មករអារឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។