បញ្ជូន​សត្វ​ត្រដក់​តូច៥ក្បាល​ ​ពី​មណ្ឌលគិរី​ ​ទៅ​មណ្ឌល​សង្រ្គោះ​សត្វព្រៃ​ខេត្តសៀមរាប​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ ​(​WCS​)​ ​និង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគីរី​ ​បាន​បញ្ជូន​សត្វ​ត្រដក់​តូច​ ​ឬ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា​ ​Leptoptilos​ ​javanicus​ ​ចំនួន​ ​៥ក្បាល​ ​ពី​ខេត្តមណ្ឌលគីរី​ ​ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ ​ដែល​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ ​ស្ថិតនៅ​ស្រុក​ ​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​កាលពី​ចុងខែ​មេសា​ ​កន្លងទៅ​។​

​សត្វ​ត្រដក់​តូច​ទាំងនេះ​ ​ខ្លះ​ត្រូវ​បាន​រឹបអូស​យក​មកវិញ​ដោយ​ឧទ្យានុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគីរី​កាលពី​ខែមេសា​ ​និង​ខ្លះទៀត​ ​សហគមន៍​នៅក្នុង​តំបន់​បាន​យក​មក​ប្រគល់ឲ្យ​ក្រោយពី​ពួកគាត់​បាន​យក​ទៅ​ចិញ្ចឹម​ជា​ការ​កំសាន្ត​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close