យន្តហោះ​ចម្បាំង​រុស្ស៊ី​រង​ការ​បាញ់ប្រហារ​ដោយ​កាំ​ភ្លើង​ស្វ័យ​ប្រ​វតិ​ពី​ក្រុម​ភេរវកម្ម​ ​នៅ​ស៊ីរី​

​សារព័ត៌មាន​ ​AMN​ ​បាន​ផ្សាយ​ថា​កម្លាំង​ក្រុម​ឧទ្ទាម​ ​Hayat​ ​Tahrir​ ​ash​ ​Sham​ ​បាន​បង្ហាញ​រូបភាព​ដែល​ក្រុម​របស់​ខ្លួន​បាន​ប្រើប្រាស់​ ​កាំភ្លើង​ធំ​ស្វ័យ​ប្រ​វត​ ​វាយប្រហារ​ទៅលើ​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ ​នៅ​តំបន់​ ​Hama​ ​និង​ ​Idlib​ ​។​

​រូបភាព​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ខ្មាន់​កាំភ្លើង​ក្រុម​ភេរវកម្ម​ ​Hayat​ ​Tahrir​ ​ash​ ​Sham​ ​បាន​ប្រើប្រាស់​កាំភ្លើង​ ​ZSU​-​23​-​4​ ​ដាក់​នៅ​លើ​យន្តហោះ​ធុន​ធំ​វាយប្រហារ​ទៅលើ​យន្តហោះ​រុស្ស៊ី​ ​ដែល​ហោះហើរ​មក​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ខ្លួន​នៅ​តំបន់​ ​Hama​ ​និង​ ​Idlib​ ​ប្រទេស​ស៊ីរី​។​

​គ្រាប់​កាំភ្លើងធំ​បាន​បាញ់​ចេញ​ជាច្រើន​ ​ប៉ុន្តែ​ ​មិន​ចំ​យន្តហោះ​ចម្បាំង​រុស្ស៊ី​នោះ​ឡើយ​ ​ដោយ​យន្តហោះ​របស់​រុស្ស៊ី​ហោះ​កម្ពស់​ខ្ពស់​ ​ជាង​រយៈ​ចម្ងាយ​បាញ់​នៃ​កាំភ្លើងធំ​ខាងលើ​ ​។​
​អាវុធ​ដែល​ក្រុម​ភេរវកម្ម​ប្រើប្រាស់​នោះ​មិន​អាច​ ​មើល​រំលង​នោះ​ឡើយ​ ​ដោយ​កាំភ្លើងធំ​នេះ​មាន៤កាណុង​ ​ទំ​ហ៊ុំ​ ​២៣មី​លី​ម៉ែត្រ​ ​ដោយមាន​គ្រាប់​ដល់ទៅ២០០០ពាន់​គ្រាប់​ ​ហើយ​បាញ់​បាន​ក្នុង​ល្បឿន​ដល់​ដល់ទៅ៤ពាន់​គ្រាប់​ ​ក្នុង១នាទី​ ​បាញ់​បាន​ចម្ងាយ២៥០០ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close