រថភ្លើងល្បឿន៤០០គីឡូម៉ែត្រក្នុងមួយម៉ោង បើកសាកល្បង
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា រថភ្លើងល្បឿនលឿន ប្រភេទ Shinkansen បានចាប់ផ្តើមសាកល្បង ចាប់ពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ ហើយការសាកល្បងនោះធ្វើឡើង ក្នុងរយៈដល់ទៅ៣ឆ្នាំទើបរួចរាល់ ។នៅពេលដាក់ឲ្យដំណើរការនៅឆ្នាំ២០៣០ រថភ្លើងនេះនឹងក្លាយជារថភ្លើងដែលមានល្បឿនលឿងបំផុតលើពិភពលោក ដោយធ្វើដំណើរដល់ទៅ ៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថភ្លើងនេះនឹងដាក់ដំណើរការដឹកអ្នកដំណើរនៅឆ្នាំ២០៣០។
ក្រុមហ៊ុនផលិតរថភ្លើង ALFA-X បានប្រកាសថា រថភ្លើង ខាងលើរបស់ជប៉ុន នឹងមានល្បឿនលឿនជាងរថភ្លើង Fuxing របស់ចិន ប្រហែល ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង តែប៉ុណ្ណោះ។
រថភ្លើង Shinkansen របស់ជប៉ុន ធ្វើការសាកល្បង់ ពីទីក្រុង Sendai ទៅកាន់ទីក្រុង Aomori មានចម្ងាយពីគ្នា ២៨០គីឡូម៉ែត្រ ។ ការសាកល្បងធ្វើឡើងនៅពេលកណ្តាលយប់ ពេលរថភ្លើង ទាំងអស់ បានផ្អាក់ធ្វើដំណើរ ។ ជារឿងរាល់សប្តាហ៍ នឹងមានការសាកល្បង២លើក។
បច្ចុប្បន្នជប៉ុនមានរថភ្លើងល្បឿនលឿង កំពង់តែប្រើប្រាសដឹកអ្នកដំណើរដោយអាច បើកបរក្នុងល្បឿនដល់ទៅ៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ កាលពីឆ្នាំ២០១៥ជប៉ុន បានសាកល្បង រថភ្លើង មានល្បឿនដល់ទៅ ៦០៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ប៉ុន្តែមិនអាចដំណើរការបានដោយមានសភាពគ្រោះថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។