ទណ្ឌិត៧៧រូប​ ​នឹង​ត្រូវ​បន្ធូរបន្ថយ​ទោស​ ​និង​លើកលែងទោស​ក្នុង​ពិធីបុណ្យ​ពិសាខបូជា​

​បន្ទាប់ពី​ប្រជុំ​នៅ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ ​ក្រសួង​យុត្តិធម៌​ ​កាលពី​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បានសម្រេច​ស្នើ​សុំ​បន្ធូ​បន្ថយទោស​ ​និង​លើកលែងទោស​ ​ដល់​ទណ្ឌិត៧៧រូប​ ​ស្ត្រី៩រូប​ ​ក្នុង​នោះ​បន្ធូរបន្ថយ​ទោស​ចំនួន​ ​៧៣រូប​ ​និង​លើកលែងទោស​ទាំងស្រុង​ចំនួន​ ​៤​ ​រូប​ ​សម្រាប់​ឱកាស​បុណ្យ​ពិ​ខាង​បូជា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​

​លោក​ ​គឹម​ ​សន្តិភាព​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា​ ​ក្នុងឱកាសនៃ​ពិធីបុណ្យ​ពិសាខបូជា​ឆ្នាំ២០១៩នេះ​ ​គណៈកម្មការ​ជាតិ​ពិនិត្យ​ ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ថូ​រប​ន្ថយ​ទោស​ ​និង​លើកលែងទោស​ ​បាន​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ ​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​ស្នើសុំ​ព្រះមហាក្សត្រ​ ​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ ​៧៧រូប​ ​(​ស្ត្រី៩រូប​)​ ​ក្នុងចំណោម​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប២៥២រូប​(​ស្ត្រី១៦រូប​)​។​

​ក្នុងចំណោម​ទណ្ឌិត៧៧រូប​ ​ដែល​ត្រូវ​បាន​ក្រសួង​យុត្តិធម៌​ ​សម្រេច​ស្នើ​បន្ធូរបន្ថយ​ ​និង​លើកលែងទោស​នេះ​ ​រួមមាន​ ​៖​ ​១​ ​ស្នើ​បន្ថយទោស៦ខែ​ ​ចំនួន៣៧រូប​ ​(​ស្រី៣រូប​)​ ​២​ ​ស្នើ​បន្ថយទោស៩ខែ​ចំនួន​ ​១៤រូប​(​ស្រី១រូប​)​ ​ស្នើ​បន្ថយទោស១២ខែ​ ​ចំនួន២២រូប​(​ស្រី៤រូប​)​ ​និង​ស្នើ​លើកលែងទោស​ ​ចំនួន៤រូប​(​ស្រី១រូប​)​ ​។​

​សូម​បញ្ជាក់​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​រៀបចំ​ឱ្យ​មានការ​បន្ធូរបន្ថយ​ ​និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន៣ដង​ក្នុង១ឆ្នាំ​ៗ​ ​ក្នុង​នោះ​មានបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​បុណ្យពិសាខបូជា​ ​និង​បុណ្យអុំទូក​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close