ចាប់ពី​ថ្ងៃទី១២​ ​ដល់​ថ្ងៃទី១៨​ ​ឧសភា​ ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ ​ហើយ​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​កើតមាន​ច្រើន​ ​ក្រសួង​សូមឲ្យ​សាធារណៈ​ជន​ប្រុងប្រយ័ត្ន​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​ថា​ ​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ទៅមុខ​ ​គឺ​ចាប់ពី​ថ្ងៃទី១២​-​១៨​ ​ខែឧសភា​ ​បណ្តា​រាជធានី​ខេត្ត​នៅ​តំបន់​វាលទំនាប​ ​និង​តំបន់​មាត់សមុទ្រ​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​ ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ​តែ​ក្នុង​នោះ​ក៏​មាន​កន្លែង​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ​និង​ខ្ពង់រាប​ភាគ​ឦសាន​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

​ជាមួយគ្នា​នេះ​ ​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​នៅតែ​បន្ត​កើតមាន​ច្រើន​ ​ដូច្នេះ​ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close