ព្រះមហាក្សត្រ​ ​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ ​ចូលរួម​វេទិកា​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​លើក​ទី១​

​នៅ​ព្រឹក​ថ្ងៃទី១៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េង​កាំង​ប្រទេស​ចិន​ ​តប​តាម​ការ​យាង​របស់​ប្រធានាធិបតី​ ​ស៊ី​ ​ជី​នពីង​ ​ដើម្បី​ចូលរួម​វេទិកា​កិច្ច​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​លើក​ទី១​។​

​កិច្ច​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ពី​ថ្ងៃទី១៣​ ​ដល់​ ​១៥ឧសភា​នេះ​។​

​កិច្ច​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​នឹង​ផ្តោត​សំខាន់​លើ​ការពិភាក្សា​អំពី​ប្រធានបទ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​និង​ការរៀនសូត្រ​ពីគ្នា​លើ​វិស័យ​អរិយធម៌​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សមិទ្ធ​ផ​ ​លនៃ​អរិយធម៌​ដ៏​អស្ចារ្យ​របស់​អាស៊ី​និង​ប្រទេស​នានា​លើ​ពិភពលោក​បង្កើន​ជំនឿ​ចិត្ត​ផ្នែក​អរិយធម៌​របស់​អាស៊ី​ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ស្មារតី​សម្រាប់​ការ​កសាង​សហគមន៍​វាសនា​អាស៊ី​ ​និង​សហគមន៍​វាសនា​តែមួយ​របស់​មនុស្សជាតិ​។​

​កិច្ច​សន្ទនា​លើក​នេះ​នឹង​អញ្ជើញ​ថ្នាក់ដឹកនាំ​នយោបាយ​សំ​ខាន់​ៗ​របស់​ប្រទេស​អាស៊ី​និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​អ្នកទទួល​ខុសត្រូវ​នៃ​អង្គការ​ ​អន្តរជាតិ​ក៏ដូចជា​តំណាង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​វប្បធម៌​មនុស្សជាតិ​ឲ្យ​ចូលរួម​សកម្មភាព​ពាក់ព័ន្ធ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close