ថ្ងៃទី២០​ ​កក្កដា​ ​ខាងមុខ​ ​ស្តេច​ប្រដាល់​ហ្វីលីពីន​ ​Pacquiao​ ​នឹង​ឡើង​សង្វៀន​ ​នៅ​អាមេរិក​ម្តង​ទៀត​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​ ​កាលពី​ថ្ងៃទី១១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​ផ្សាយ​ថា​ ​កីឡាករ​ ​Manny​ ​Pacquiao​ ​នៅ​ថ្ងៃទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​នឹង​ឡើង​សង្វៀន​ម្តង​ទៀត​ ​នៅ​លើទឹក​ដី​អាមេរិក​ ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​របស់​សមាគម​ប្រដាល់​អន្តរជាតិ​ ​(​WBA​)​ ​។​ ​

​កីឡាករ​អាមេរិក​ ​ដែល​ជួ​បក្រួ​ត​ជាមួយ​ ​Manny​ ​Pacquiao​ ​គឺ​កីឡាករ​ ​Keith​ ​Thurman​ ​។​ ​បណ្តាញ​ទូរទស្សន៍​ ​Fox​ ​Television​ ​របស់​អាមេរិក​ក៏បាន​ផ្សព្វផ្សាយ​អំពី​គម្រោង​ឡើង​សង្វៀន​របស់​កីឡាករ​មួយគូ​នេះ​ដែរ​ ​។

​សូម​បញ្ជាក់​ថា​ ​កីឡាករ​ ​Keith​ ​Thurman​ ​ជា​កឡា​ករ​ប្រដាល់​របស់​អាមេរិក​ ​ដែល​មិនទាន់​ស្គាល់​រសជាតិ​ថា​បរាជ័យ​នៅឡើយ​ទេ​ ​។​ ​ប្រវត្តិ​ប្រកួត​របស់​គេ​ ​បាន​ចំនួន២៩ដង​ ​គឺ​ឈ្នះ​រហូត​ ​ហើយ​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន២២ដង​ ​។​

​ចំណែក​ស្តេច​ប្រដាល់​ហ្វីលីពីន​ ​Manny​ ​Pacquiao​ ​វិញ​ ​ប្រវត្តិ​ប្រកួត​ចុងក្រោយ​ ​កាលពី​ថ្ងៃទី១៩​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​បាន​យកឈ្នះ​លើ​កីឡាករ​អាមេរិក​ ​Adrien​ ​Broner​ ​ក្រោយ​ចប់​ការប្រកួត១២ទឹក​ ​នៅ​សង្វៀន​សហរដ្ឋអាមេរិក​ ​។​ ​ស្តេច​ប្រដាល់​ ​Manny​ ​Pacquiao​ ​ធ្លាប់​ប្រកួត​បាន៧០ដង​ ​ក្នុង​នោះ​ឈ្នះ៦១ដង​ ​ហើយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់៣៩ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close