ថា​ជាន់​ហ្រ្វាំង​ ​បែរជា​ច្រឡំ​ជាន់​ហ្គែរ​ ​ធ្វើឲ្យ​កាម​រី​ឆ្លាម​មួយ​គ្រឿង​បើក​បុក​ទំ​លុះ​ផ្ទះ​ពលរដ្ឋ​នៅ​មុ​ខ​ព្រលា​នយន្ត​ហោះ​ពោធិ៍​ចិន​តុង​

​បុរស​ម្នាក់​បាន​បើករថយន្ត​កាម​រី​ឆ្លាម​ជាន់​ហ្គេ​ច្រឡំ​ហ្វាំ​ង​ ​បណ្ដាលឲ្យ​បោល​ទៅ​បុក​ចូលផ្ទះ​ប្រជា​ពល​រដ្ធ​ទាំងកំរោល​រង​ការខូចខាត​យ៉ាងដំណំ​ ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង៩​ ​និង២០នាទី​យប់​ ​ថ្ងៃទី១៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​មុ​ខ​ព្រលា​ន្ត​យន្តហោះ​ពោធិ៍​ចិន​តុង​ ​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុ​ស្សុី​ ​ក្នុង​ភូមិ​ក្បាលដំរី​ ​សង្កាត់​កាកាប១​ ​ខ​ណ្ឌ​ពោធ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យដឹង​ថា​ ​នៅមុន​ពេល​កើតហេតុ​ ​គេ​ឃើញ​បុរស​ម្នាក់​និង​នាក់​រួម​ដំណើរ៤ទៅ៥នាក់​ជា​ខណៈ​គ្រួសារ​ ​បាន​បើក​ថ​យន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ ​ពណ៌ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2K​-​0754​ ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុ​ស្សុី​ ​ទិសដៅ​ពី​ត្បួង​ទៅ​ជើង​ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ខណៈ​មកដល់​ចំណុច​កន្លែង​កើតហេតុ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​ខាងស្ដាំ​ដៃ​បុក​ចូលផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលឲ្យ​ស្រី្ត​ម្នាក់​ជា​ប្រពន្ធ​ម្ចាស់​រថយន្ត​បង្ក​រង​របួសធ្ងន់​ ​ត្រូវ​បាន​បញ្ចូល​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ ​ចំណែក​ឯ​ទ្វា​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​បែក​កញ្ចក់​យ៉ាងដំណំ​ផង​ដែរ​។​

​បើ​តាម​សម្ដី​បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​បង្ក​បាន​ប្រាប់ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​ធ្វើឲ្យ​រូប​គាត់​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ ​គឺ​មក​ពី​គាត់​បើករថយន្ត​គេច​ពីរ​ថ​យន្ត​ផ្សេង​ដែល​បើ​ក​បញ្ច្រាស់​ទិសចរាចរណ៍​ ​ធ្វើឲ្យ​គាត់​ជាន់​ហ្វាំ​ង​ ​តែ​ច្រឡំ​ជាន់​ហ្គេ​ ​ទើប​ធ្វើឲ្យ​បោល​ទៅ​បុក​ទ្វា​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​ខូចខាត​បែបនេះ​តែម្ដង​។​

​ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ ​និង​បាន​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា​ ​ហើយ​មួយសន្ទុះ​ក្រោយ​ទើប​ភាគី​ខាង​រថយន្ត​បង្ក​ព្រម​ចេញ​ផ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ភាគី​ខាង​ម្ចាស់ផ្ទះ​ទាំងស្រុង​ ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​កើតហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close