អត់​កន្លែងដេក​?​ ​ដើរទៅ​ដេក​ក​ណ្ដាល​ស្តុ​ប​ ​ត្រូវ​រថយន្ត២​-​៣គ្រឿង​កិន​ស្លាប់​

បុរស​ម្នាក់​ដែលគេ​ស្គាល់​ថា​ជា​មនុស្ស​សតិ​មិនល្អ​ ​បាន​ដើរ​ដេក​ក​ណ្ដាល​ស្តុ​ប​ ​ហើយក៏​ត្រូវ​បាន​រថយន្ត២ទៅ៣គ្រឿង​បើក​កិន​ចំកណ្ដាល​ខ្លួន​បណ្ដាលឲ្យ​ស្លាប់​ពេល​បញ្ចូន​ទៅ​ដល់​មន្ទី​ពេទ្យ​ ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​កាលពី​វេលា​ម៉ោង១២​ ​និង៥០នាទី​រំលង​អា​ធ្រា​ត​ ​ឈាន​ចូល​ថ្ងៃទី១៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ចំ​ណុច​ស្តុ​ប​ ​អុីន​ថឺ​ខន​ ​ក្បែរ​ផ្សារដើមគរ​ ​ក្នុង​សង្កាត់​បឹងសាឡាង​ ​ខណ្ឌទួលគោក​។​

​យោង​តាម​សាក្សី​ពី​ប្រជាពលរដ្ឋ​នៅកន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​បុរស​រងគ្រោះ​ខាងលើ​ ​មានសតិ​មិន​ប្រក្រតី​ ​បាន​ដើរ​ដេក​តាមផ្លូវ​ ​និង​កណ្ដាលផ្លូវ​ជា​រៀងរាល់ថ្ងៃ​ ​ហើយ​កន្លងមក​ក៏​ត្រូវ​បាន​រថយន្ត​បើក​បុក​បណ្ដាលឲ្យ​រង​របួស​ផង​ដែរ​ ​តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​ ​។​ ​ខណៈ​នៅ​យប់​កើតហេតុ​ ​ស្រាប់តែ​បុរស​រូប​នេះ​មក​ដេក​ក​ណ្ដាល​ស្តុ​បត្រ​ង់​ចំណុច​កើតហេតុ​ខាងលើ​ ​ធ្វើឲ្យ​រថយន្ត​មិន​ស្គាល់​ម៉ាក​ប្រហែល៣គ្រឿង​បើក​កិន​ចំ​ខ្លួន​ ​បណ្ដាលឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ​រួចហើយ​រថយន្ត​បង្ក​ទាំងនោះ​បាន​បន្តដំណើរ​ទៅបាត់​ស្រមោល​។​

​ក្នុងករណី​បុរស​សតិ​មិនល្អ​ត្រូវ​បាន​រថយន្ត​កិន​បណ្ដាលឲ្យ​រង​របួសធ្ងន់​នេះ​ ​គេ​សង្គេ​ត​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទី​ពេទ្យ​ឯកជន​ ​និង​មន្ទី​ពេទ្យ​រដ្ឋ​ ​ដូចជា​មិនសូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ចុះ​មក​ដឹក​ជនរងគ្រោះ​ដើម្បី​ជួយសង្គ្រោះ​នោះ​ឡើយ​ ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​វាយតម្លៃ​ថា​ ​ឃើញ​តែ​អ្នកមាន​លុយ​ ​ឯ​អ្នក​អត់​លុយ​មិន​ខ្វល់​ឡើយ​។​

​បន្ទាប់ពី​កើតហេតុ​អស់​រយះ​ពេល​ជាង​កន្លះម៉ោង​ ​ទើប​គេ​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទី​ពេទ្យ​ឯកជន​ ​ហុង​ ​ហាក់​ ​ចុះ​មក​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​ ​តែ​អកុសល​ ​ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់ជីវិត​ពេល​បញ្ចូន​ទៅ​ដល់​មន្ទី​ពេទ្យ​ ​។​

​បច្ចុប្បន្ន​នេះ​ ​សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ ​និង​យក​តម្កល់​នៅ​ឯ​វត្ត​ទឹកថ្លា​ ​រង់ចាំ​បូជា​តាម​ប្រពៃណី​នា​ពេលក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close