រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ស្នើ​ក្រុមហ៊ុន​អាមេរិក​ជួយ​ដោះស្រាយ​កង្វះខាត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ជួយ​ដោះស្រាយ​ចំពោះ​កង្វះខាត​ថាមពល​អគ្គិសនី​នៅ​ ​កម្ពុជា​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ​ក៏ដូចជា​សម្រាប់​អនាគត​ ​ដើម្បី​គាំទ្រ​ក្នុង​វិស័យ​សុខាភិបាល​,​ ​ការ​គាំទ្រ​ការ​កសាង​សមត្ថភាព​របស់​មន្ត្រី​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សមត្ថភាព​ផលិត​ថាមពល​ ​អគ្គិសនី​នៅ​កម្ពុជា​។​

​ការ​ស្នើ​នេះ​ធ្វើឡើង​ខណៈ​អនុញ្ញាត​ឱ្យ​លោក​ ​ចន​ ​ជី​រៃ​ ​(​Mr​.​ ​John​ ​G​.​ ​Rice​)​អគ្គនាយក​ក្រុមហ៊ុន​ ​General​ ​Electric​ ​Gas​ ​Power​ ​និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដឹកនាំ​ក្រុមការងារ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ​១៦​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០១៩​។​

​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​គូសបញ្ជាក់​ថា​ ​ថាមពល​អគ្គិសនី​ ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​សេដ្ឋកិច្ច​ ​តាមរយៈ​ការធានា​បាន​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​។​ ​ឯកឧត្តម​ក៏បាន​ស្នើសុំ​ឱ្យ​លោក​អគ្គនាយក​ក្រុមហ៊ុន​បន្ត​ផ្តល់​ការ​គាំទ្រ​ទៅលើ​កិច្ចការ​សំ​ខាន់​ផ្សេង​ៗ​ទៀត​ ​រួមមាន​ ​វិស័យ​សុខាភិបាល​ ​និង​សុខុមាលភាព​របស់​ប្រជាជន​ ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ​និង​ជួយ​គាំទ្រ​កសាង​សមត្ថភាព​ ​និង​សិក្សាការ​បន្ទាប​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​លោក​ ​ចន​ ​ជី​រៃ​ ​បាន​យល់ស្រប​ ​និង​ទទួលយក​ទៅ​ពិចារណា​ចំពោះ​សំណើ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ ​ហើយ​ក្រុមការងារ​របស់​លោក​នឹង​ប្តេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​ក្រុមការងារ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​ពាក់ព័ន្ធ​ ​ធ្វើការ​ពិនិត្យ​សិក្សា​ទៅលើ​ការងារ​ ​និង​សំណើ​ទាំងនេះ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រុមហ៊ុន​ ​General​ ​Electric​ ​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២០០៩​ ​ដោយ​បាន​កសាង​ភាពជា​ដៃគូ​ជាមួយនឹង​វិស័យ​ឯកជន​ ​និង​សាធារណៈ​ ​ដោយ​អាជីវកម្ម​ដែល​មាន​ភាព​សកម្ម​ ​គឺ​វិស័យ​ថាមពល​ ​អគ្គិសនី​,​ ​ដំណោះស្រាយ​បណ្តាញ​បញ្ជូន​ ​និង​ចែកចាយ​អគ្គិសនី​ ​និង​ថាមពល​អគ្គិសនី​សម្រាប់​វិស័យ​សុខាភិបាល​។​ ​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​នៅក្នុង​រដ្ឋ​ ​Boston​ ​សហរដ្ឋអាមេរិក​ ​និង​នៅក្នុង​ប្រទេស​ចំនួន​ ​១៧៥​ ​។​ ​ក្រុមហ៊ុន​នេះ​ ​គឺ​បាន​ដោយ​ផ្តោត​លើ​ដំណោះស្រាយ​ផ្នែក​ថាមពល​ ​ក្រុមហ៊ុន​មានបទពិសោធន៍​ច្រើន​លើ​ថាមពល​អគ្គិសនី​ ​ដែល​រួមមាន​៖​ ​ថាមពល​ធ្យូងថ្ម​,​ ​ថាមពល​ ​វារីអគ្គិសនី​ ​និង​ថាមពល​កកើត​ឡើងវិញ​ ​(​Renewable​ ​Energy​)​ ​ដូចជា​ ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​,​ ​ខ្យល់​,​ ​ថាមពល​ជីវចម្រុះ​ ​និង​ថាមពល​នុយក្លេអ៊ែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close