ឯកឧត្តម​ ​មាស​ ​សុភា​ ​ជួប​សំណេះសំណាល​ ​ជាមួយ​អ្នកបោះឆ្នោត​ជ្រើសរើស​ ​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ក្រុង​-​ស្រុក​ខេត្តព្រះវិហារ​

​នា​ព្រឹក​ថ្ងៃទី១៩​ ​ឧសភា​ ​នេះ​ ​ឯកឧត្តម​ ​មាស​ ​សុភា​ ​ទេស​រដ្ឋមន្រ្តី​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តព្រះវិហារ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកបោះឆ្នោត​ជ្រើសរើស​ ​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្តម​ ​អ៊ុន​ ​ចាន់​ដា​ ​ប្រធាន​គ​ណះ​កម្មា​ធិការ​គណបក្ស​ខេត្តព្រះវិហារ​ ​ឯកឧត្តម​ ​ឡុង​ ​សុវណ្ណ​ ​អនុប្រធាន​គ​ណះ​កម្មា​ធិការ​គណបក្ស​ខេត្ត​ ​ព្រម​ជាមួយ​ ​ឯកឧត្តម​ ​ប្រតិភូ​អមដំណើរ​ ​ឯកឧត្តម​ ​ទេស​រដ្ឋមន្រ្តី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ក្នុង​ជួរ​គ​ណះ​អចិន្រ្តៃយ៍ ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រះវិហារ​ ​លោក​ ​លោកស្រី​ ​អង្គ​បោះឆ្នោត​ជាង​ ​៣០០នាក់​ក៏​បាន​អញ្ជេីញ​ចូលរួម​ផង​ដែរ​។​

​ឯកឧត្តម​ ​ទេស​រដ្ឋមន្រ្តី​ ​មាស​ ​សុភា​ ​បាន​អោយ​ដឹង​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ ​គឺ​ដេីម្បី​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យេីង​ ​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ​កា​បោះឆ្នោត​នា​ពេល​ខាងមុខនេះ​ ​ជា​ការបោះឆ្នោត​អស​កល​ ​ដោយ​ពឹង​ផ្អែក​លេី​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុង​ស្រុក​ទូទាំង​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close